អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិងលោកជំទាវអញ្ជើញកាន់បិណ្ឌវេនទី ១២នៅវត្តបុទុមវតីនិងឧទ្ទិសកុសលដល់វីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិងលោកជំទាវរួមទាំងមន្ត្រីរាជការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអញ្ជើញកាន់បិណ្ឌវេនទី ១២ប្រកបដោយសទ្ធាជ្រះថ្លា នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២៦ នៅវត្តបុទុមវតីដោយមានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃ នាយករងទី ៣ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណរាជធានីភ្នំពេញ និង ជាព្រះគ្រូសូត្រស្តាំ, ជាទីគោរពសក្ការៈ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ, ព្រះសមាជិកថេរសភានៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា, ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា, ព្រះបាឡាត់គណរាជធានីភ្នំពេញ និង ជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រិតពិធីបុណ្យកាន់បិណ្ឌវេនទី១២បានប្រព្រឹត្តទៅថ្ងៃ ព្រហស្បតិ៍ ១២ រោច, ខែ ភទ្របទ, ឆ្នាំ មមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី ៨ ខែ តុលា គ.ស. ២០២៦,
ការរៀបចំពិធីកាន់បិណ្ឌនេះ មានគោលបំណងធ្វើបុណ្យសន្សំកុសល និងឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន និងញាតិកាទាំង៧សណ្ឋាន ដែលបានទទួលមរណភាពទៅកាន់លោកខាងមុខ ព្រមទាំងជាការបង្ហាញនូវសេចក្តីគោរពដឹងគុណចំពោះអ្នកមានគុណ និងការប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរ។
ដោយឡែក នៅថ្ងៃពុធ ១២ រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹង ព្រហស្បតិ៍ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសបង្ហើយវេនបិណ្ឌទី១២ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ននិងលោកជំទាវរួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអញ្ជើញចូលរួមពិធីរាប់បាត្រ និងវេរភត្តប្រគេនព្រះសង្ឃ ព្រមទាំងនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល និងពហូឆ្លង តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន ញាតិកាទាំងអស់សណ្ឋាន និងញាតិមិត្តដែលបានចែកឋានទៅកាន់លោកខាងមុខពិសេសឧទ្ទិសកុសលដល់វីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ។
ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានប្រតិបត្តិតៗគ្នាមកជាយូរលង់ និងមានតម្លៃយ៉ាងជ្រាលជ្រៅទាំងផ្នែកសាសនា សង្គម និងវប្បធម៌។ ក្នុងឱកាសនេះ ពុទ្ធសាសនិកជនតែងនាំគ្នាទៅកាន់វត្តអារាម ដើម្បីប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ស្តាប់ធម៌ រក្សាសីល បំពេញកុសល និងឧទ្ទិសកុសលជូនបុព្វការីជន និងញាតិមិត្តដែលបានចែកឋានទៅ។
តាមប្រពៃណីខ្មែរ បុណ្យកាន់បិណ្ឌចាប់ផ្តើមពីថ្ងៃ ១ រោច រហូតដល់ថ្ងៃ ១៤ រោច ខែភទ្របទ ខណៈថ្ងៃ ១៥ រោច គឺជាថ្ងៃភ្ជុំបិណ្ឌ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យ។ ក្នុងអំឡុងពេលនេះ ពុទ្ធបរិស័ទតាមគ្រួសារ ស្ថាប័ន និងសហគមន៍នានា តែងរៀបចំវេនទៅវត្ត ដើម្បីប្រគេនចង្ហាន់ ធ្វើទាន ស្តាប់ធម៌ និងបំពេញកុសលទៅតាមសទ្ធា និងលទ្ធភាពរៀងៗខ្លួន។
ពិធីកាន់បិណ្ឌក៏ជាឱកាសសម្រាប់កូនចៅរំឭកគុណបំណាច់របស់បុព្វការីជន និងអ្នកមានគុណ តាមរយៈការធ្វើបុណ្យ និងឧទ្ទិសកុសលជូនអ្នកដែលបានចែកឋានទៅ។ ការរៀបចំពិធីបង្សុកូល និងការឧទ្ទិសកុសល គឺជាផ្នែកមួយនៃទំនៀមទម្លាប់ដ៏សំខាន់ក្នុងពិធីបុណ្យនេះ ដែលបង្ហាញពីសេចក្តីកតញ្ញូ កតវេទី និងការចងចាំគុណូបការៈរបស់អ្នកមានគុណ។
សកម្មភាពដែលតែងប្រព្រឹត្តក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ រួមមាន ការនមស្ការព្រះរតនត្រ័យ សមាទានសីល ស្តាប់ព្រះធម៌ ប្រគេនចង្ហាន់ និងទេយ្យទាន រាប់បាត្រ វេរភត្ត បង្សុកូល និងឧទ្ទិសកុសល។ សកម្មភាពទាំងនេះមិនត្រឹមតែជាការបំពេញកុសលតាមគន្លងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបណ្តុះស្មារតីមេត្តា ករុណា សទ្ធា កតញ្ញូ និងកតវេទីក្នុងចំណោមពុទ្ធសាសនិកជនផងដែរ។
បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក៏ជាពេលវេលាដ៏សំខាន់សម្រាប់សមាជិកគ្រួសារ និងសាច់ញាតិជួបជុំគ្នា បង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព និងការចែករំលែក ព្រមទាំងរំឭកដល់តម្លៃនៃការគោរពអ្នកមានគុណ និងការប្រព្រឹត្តអំពើល្អក្នុងសង្គម។ ទន្ទឹមនឹងនេះ ពិធីបុណ្យនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងលើកតម្កើងអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ ឱ្យបន្តរស់រវើកពីជំនាន់មួយទៅជំនាន់មួយ។
ប្រកបដោយ ទឹកចិត្តជ្រះថ្លៃ ដោយបានមកប្រារព្ធពិធីដាក់បិណ្ឌវេនទី ១២ នៅវត្តបុទុមវតី ដើម្បីប្រគេនថ្វាយថវិកាជាបច្ច័យបុណ្យ និង គ្រឿងបរិក្ខារមួយចំនួនទៀត ដែលជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃបណ្តាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សម្រាប់វេរប្រគេនថ្វាយព្រះសង្ឃ នាវេលាដ៏នក្ខត្តឫក្សនេះ ។
ទេយ្យទាន ទេយ្យវត្ថុ ចតុបច្ច័យដែលទទួលបានសម្រាប់ពិធីកាន់បិណ្ឌនេះសរុបប្រមាណ ១៤១ លានរៀល ក្នុងនោះ
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ចំនួន ៣ លានរៀល,
សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះគ្រូសូត្រស្តាំ ចំនួន ២ លានរៀល,
ព្រះបាឡាត់គណ ចំនួន ១ លានរៀល,
ព្រះគ្រូសូត្រឆ្វេង ចំនួន ១ លានរៀល,
ព្រះសង្ឃ ៣៣ អង្គ ចំនួន ១០ ម៉ឺនរៀល ក្នុងមួយអង្គ,
ព្រះសង្ឃគង់ក្នុងវត្ត ៤២១ អង្គ ចំនួន ៥ ម៉ឺនរៀលក្នុងមួយអង្គ,
ឧបត្ថម្ភអាចារ្យធំ ១ នាក់ ចំនួន ១៥ ម៉ឺនរៀល និង អាចារ្យវត្ត ៩ នាក់ ក្នុងម្នាក់ថវិកា ១០ ម៉ឺនរៀល,
យាយជីតាជី ២០ នាក់ និង និស្សិត ២០ នាក់ ក្នុងម្នាក់ថវិកា ៥ ម៉ឺនរៀល,
អ្នកអនាម័យ អ្នកការពា សន្តិសុខ និងប៉ូលីស ៧៥ នាក់ ក្នុងម្នាក់ថវិកា ៥ ម៉ឺនរៀល,
ក្រុមរាំរបាំទ្រុឌ ២ ក្រុម ក្នុងមួយក្រុម ៤០ ម៉ឺនរៀល,
និង ក្រុមភ្លេងពិណពាទ្យ ចំនួន ១ លានរៀល។


