ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីពី ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធមានភាពធន់នឹងគ្រោះមហន្តរាយ ក្នុងតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (Financing Disaster-Resilient Infrastructure in Asia-Pacific Economic Cooperation Region)
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលរួមជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីពី ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធមានភាពធន់នឹងគ្រោះមហន្តរាយក្នុងតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (Financing Disaster-Resilient Infrastructure in Asia-Pacific Economic Cooperation Region) ដែលរៀបចំឡើងដោយវិទ្យាស្ថានធនាគារអភិវឌ្ឍន៍ជប៉ុន (Development Bank of Japan Institute Inc.,) និងផ្តោតលើការជំរុញការវិនិយោគជាមុនសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (Promoting Ex-Ante Investment in Disaster Risk Reduction) និងការបន្សាំនឹងអាកាសធាតុ ដើម្បីពង្រឹងភាពធន់របស់ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមានការចូលរួមពីសំណាក់អគ្គលេខានៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក, តំណាងការិយាល័យ APEC នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន, តំណាងការិយាល័យកិច្ចការបរិស្ថានសកល, គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និងស្ថាប័នស្រាវជ្រាវ នាថ្ងៃអង្គារទី៦ ខែតុលា ឆ្នាំ២០២៦។
ក្នុងសិក្ខាសាលានេះ លោក Enrique Florencio អគ្គលេខាធិការ ADFIAP បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាស្តីពីការជំរុញការវិនិយោគជាមុនលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្សាំ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់។ កិច្ចពិភាក្សាបានលើកឡើងអំពីបទពិសោធន៍ល្អៗ បច្ចេកវិទ្យា យន្តការហិរញ្ញប្បទាន និងឧបសគ្គចំពោះការវិនិយោគ ព្រមទាំងតួនាទីរបស់រាជរដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ អ្នកផ្តល់បច្ចេកវិទ្យា (Technology Providers) និងវិនិយោគិន ក្នុងការកៀរគរធនធានមុនពេលគ្រោះមហន្តរាយកើតឡើង។
សិក្ខាសាលាក៏បានណែនាំអំពី ISO 37116 ដែលជាស្តង់ដារអន្តរជាតិ សម្រាប់គាំទ្រការផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគជាមុនក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលធ្វើបទបង្ហាញដោយ លោក Kenji Omi, ប្រធានផ្នែកស្រាវជ្រាវក្រៅប្រទេសនៃវិទ្យាស្ថានធនាគារអភិវឌ្ឍន៍ជប៉ុន៕


