លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារសាច់ញាតិបងប្អូនរួមជាមួយ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញ និងយកគំរូដឹកនាំដ៏ប៉ិនប្រសព្វ
ឈ្លាសវៃ ប្រកបដោយគុណធម៌ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោកឧកញ្ញា សេង ចាយ លោកជំទាវ អ៊ៀវ ហួយ ឯកឧត្តម អ្នកឧកញ៉ា សេង ញ៉ក់ និងលោកជំទាវ លី អាផុន ព្រមទាំងក្រុមគ្រួសាររសាច់ញាតិបងប្អូន រួមជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៃពិធីបុណ្យកាន់បិណ្យ-ភ្ជុំបិណ្យ និងចូលរួមឧបត្ថម្ភបច្ច័យដើម្បីកសាងសាលាឆ័ន នៅវត្តត្រពាំងតាមាន់ ស្ថិតក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាឱកាសចូលរួមកាន់បិណ្ឌវេនទី៧នេះដែរ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូនមានសទ្ធាជ្រះថ្លាបរិច្ចាគទេយ្យទានវេរប្រគេនព្រះសង្ឃសម្រាប់ឧបត្ថម្ភក្នុងការកសាងនូវសាលាឆ័នក្នុង វត្តត្រពាំងតាមាន់ ជាបច្ច័យ ព្រមទាំងមានសម្ភារះគ្រឿងឧបភោគបរិភោគរួមមាន៖អង្ករ,ត្រីខ,ហ្វេសស៊ីទឹកឃ្មុំ,ទឹកផ្លែឈើ,ទឹកសុទ្ធ,មីសួរ,មី,ទឹកត្រី,ទឹកស៊ីអ៊ីវ,និងបានជូនបច្ច័យដល់តាជី យាយជី ថែមទៀតផងដែរ ដែលសរុបរួមជាថវិការសរុប ២៣,០០០,០០០រៀល។
ជាកិច្ចបន្ទាប់ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូន បានអញ្ជើញរាប់បាត្រដើម្បីព្រះសង្ឃស្វាធ្យាយសត្តប្បករុណាភិធម្ម បង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។និងបានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដែលបានពលី មរណៈក្នុងរយៈកាលកន្លងមក ៕



