អ្នកដំណើរតាមយន្តហោះ FlyDubai ១៧៤នាក់នៅរស់រានមានជីវិត! ក្រោយពីជំនួយការអ្នកបើកបរយន្តហោះ ចាក់សម្លាប់ប្រធានផ្នែករបស់ខ្លួន សង្ស័យជាករណីប្លន់យន្តហោះធ្វើឃាដកម្ម

អ្នកស៊ើបអង្កេតបានធ្វើការយ៉ាងម៉ត់ចត់ដើម្បីបន្តស្វែងរកមូលហេតុដែលអាកាសយានិកជនជាតិអូម៉ង់ម្នាក់បានយកកាំបិតចាក់ប្រធានក្រុមអាកាសយានិក ឬ captain ក្នុងជើងហោះហើរមួយទៅកាន់ប្រទេសអ៊ីស្រាអែល ដែលបណ្តាលឱ្យយន្តហោះធ្លាក់កំពស់ចុះយ៉ាងគំហុក និងមានគ្រោះថ្នាក់បំផុត មុនពេលអ្នកដំណើរផ្សេងទៀតនៅលើតួរយន្តហោះនោះបានចូលទៅជួយប្រធានអ្នកបើកយន្តហោះ និង ចុះចតយន្តហោះដោយសុវត្ថិភាពនៅប្រទេសអារ៉ាប៊ីសាអូឌីត។ អ្នកដំណើរនៅលើជើងហោះហើររបស់ក្រុមហ៊ុន FlyDubai ដែលផ្ទុកមនុស្ស១៧៤នាក់ (ភាគច្រើនជាជនជាតិអ៊ីស្រាអែល) មកពីប្រទេសអារ៉ាប់រួមទៅកាន់ទីក្រុង Tel Aviv បានបានរៀបរាប់ពីរបៀបដែលប្រធានក្រុមអាកាសយានិកជនជាតិឥណ្ឌារងរបួសហូរឈាមស្រោចខ្លួន បានព្យាយាមបើកទ្វារបន្ទប់បើកបរដើម្បីឱ្យពួកគេជាអ្នកដំណើរចូលទៅខាងក្នុងបាន មុនពេលពួកគេចូលទៅតស៊ូជាមួយជំនួយការអាកាសយានិក និងជួយគ្រប់គ្រងយន្តហោះដែលកំពុងធ្លាក់កំពស់ចុះយ៉ាងគំហុកនោះ រហូតដល់ផ្នែកបញ្ជាទិសដៅ ឬ (rudder) របស់យន្តហោះបានតម្រង់មកវិញ។ អ្នកជំនាញអាកាសច លោក Philip Baum ជាសាស្ត្រាចារ្យផ្នែកសន្តិសុខអាកាសចរណ៍នៅសាកលវិទ្យាល័យ Coventry បានមានប្រសាសន៍ថា៖ សម្រាប់ខ្ញុំហេតុការណ៍នេះគឺវាអាចពាក់ព័ន្ធនឹងបញ្ហាទ្វារបន្ទប់បើកបរយន្តហោះ ឬ cockpit door ផងដែរ។ វិស័យនេះត្រូវតែទទួលស្គាល់ថាទ្វារនោះ ទោះបីជាត្រូវបានដំឡើង ដោយហេតុផលណាមួយដើម្បីការពារករណីប្លន់យន្តហោះក្នុងគោលបំណងធ្វើអត្តឃាតដោយអ្នកដំណើរណាមួយក៏ដោយ ប៉ុន្តែវាក៏អាចបង្កើតជាបន្ទាយដ៏រឹងមាំមួយសម្រាប់អ្នកដំណើរទាំងអស់ដែរ ដែលទ្វាកាប៊ីនយន្តហោះនោះ អាចធ្វើឱ្យមនុស្សផ្សេងទៀតមិនអាចចូលទៅខាងក្នុងដើម្បីទប់ស្កាត់បុគ្គលដែលមានចេតនាអាក្រក់ឡើយ មិនថាបុគ្គលនោះជាអ្នកប្លន់យន្តហោះ ឬជាសមាជិកក្រុមអាកាសយានិកដែលកំពុងបញ្ជាយន្តហោះនោះទេ។ ស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីតបានឱ្យដឹងកាលពីយប់មិញថា ប្រធានក្រុមអាកាសយានិកឈ្មោះ Smit Machchhar បានទទួលការកោតស្ងប់ស្ងែងយ៉ាងខ្លាំងក្នុងហេតុការណ៍នេះ ថាជាវីរបុរសម្នាក់នៃជើងហោះហើរ ទោះបីរូបគេស្ថិតក្នុងស្ថានភាពសុខភាពនឹងនរ ហូរឈាមស្រោចខ្លួនក្តី (បច្ចុប្បន្នកំពុងព្យាបាលរបួសធ្ងន់) ប៉ុន្តែរូបគេនៅតែព្យាយាមប្រតាយប្រតប់ជាមួយជំនួយការនោះមកបើកទ្វាកាប៊ីនយន្តហោះ ឲ្យអ្នកផ្សេងទៀតបានដឹង។ មន្ត្រីក្នុងតំបន់ម្នាក់ដែលទទួលបានព័ត៌មានអំពីការស៊ើបអង្កេតមួយបាននិយាយថា ជនសង្ស័យដែលជាជំនួយការបើកបរ ឬ អ្នកបើកបរយន្តហោះរងនោះ គឺជាពលរដ្ឋអូម៉ង់ត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរសារ៉ាប៊ីសាអូឌីតកំពុងសហការជាមួយប្រទេសនានា រួមទាំងអ៊ីស្រាអែលផងដែរ ដើម្បីស្វែងរកមូលហេតុករណីចាក់សម្លាប់អ្នកបើកបរគ្នាឯងនេះ ជាអ្វីឲ្យប្រាកដ ហើយតើកាំបិតដែលយកចូលតួរកាប៊ីននោះបានដោយរបៀបណា?។ មកដល់ពេលនេះប្រទេសអារ៉ាប់រួម សហរដ្ឋអាមេរិក និងអូម៉ង់ ក៏បានចូលរួមក្នុងដំណើរការស៊ើបអង្កេតនេះដែរ។ យោងតាមសាក្សី និងអាជ្ញាធរអ៊ីស្រាអែលបានឱ្យដឹងថា ប្រធានក្រុមអ្នកបើកបរលោក Smit Machchhar ជាជនជាតិឥណ្ឌាមកពីទីក្រុង Mumbai (ជាទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា) បានរងរបួសធ្ងន់ ខណៈដែលអ្នកដំណើរផ្សេងទៀតបានសម្រុកចូលទៅក្នុងបន្ទប់បញ្ជាយន្តហោះ ហើយបានចាប់ឃាត់ខ្លួនជនបង្កហេតុ និង តម្រង់ទិសយន្តហោះចុះចតដោយផ្ទាល់។ ហេតុការណ៍ដ៏តានតឹងនេះបានកើតឡើងកាលពីថ្ងៃពុធ នៅពេលដែលយន្តហោះប្រភេទ Boeing 737 បានហោះបន្ទាបខ្លួនចុះទាបយ៉ាងគំហុក អាចមានគ្រោះថ្នាក់បំផុត។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចេញមកកោតសរសើរចំពោះភាពក្លាហានរបស់ប្រធានក្រុមអ្នកបើកបរយន្តហោះជនជាតិឥណ្ឌាម្នាក់ ដែលមានស្មារតីរឹងពឹងស័ក្កសមឥតខ្ចោះ ក្នុងនាមជាប្រធានក្រុមបើកបរ ដោយបានអ្នករក្សាជីវិតមនុស្សជាង១៧០នាក់នៅលើយន្តហោះ អំឡុងពេលកំពុងបញ្ជាយន្តហោះរបស់ក្រុមហ៊ុន FlyDubai ទោះបីជាជំនួយការអ្នកបើកបររបស់ខ្លួនឯងបានចាក់សម្លាប់គាត់់ក្នុងចេតនាដែលហាក់ដូចជាចង់ធ្វើឱ្យយន្តហោះធ្លាក់ ឬ ស្រដៀងនឹងករណីប្លន់យន្តហោះក្តី។ ចំណែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងដោយមិនបានផ្តល់ព័ត៌មានលម្អិតថា ជនដែលបានវាយប្រហារនោះបានទទួលការបណ្តុះបណ្តាលមនោគមវិជ្ជាឥស្លាមជ្រុលនិយម ឬ ក៏អត់ទេ ប៉ុន្តែលោកបានជួបជាមួយអ្នកដំណើរបីនាក់ ដែលបានជួយទប់ស្កាត់អាកាសយានិករងនោះ ដែលត្រូវគេចោទប្រកាន់ថាមានចេតនាធ្វើឱ្យយន្តហោះ FlyDubai ធ្លាក់ចុះ និង សម្លាប់អ្នកដំណើរទាំងអស់ជាពិសេ សជនជាតិអ៊ីស្រាអែលច្រើនជាងគេក្នុងតួរយន្តហោះនោះ តែម្តងដែលហោះហើរពីទីក្រុង Dubai ទៅកាន់ទីក្រុង Tel Aviv៕

សម្រួលអត្ថបទ៖ សុផារិន្ទ