Zillion

ប្រជាពលរដ្ឋចំនួន ៤ ភូមិក្នុងស្រុកអង្គរជ័យ និងស្រុកដងទង់ ទទួលបានអណ្តូងទឹកពី ក្រុមជំនុំបេសកកម្មដំណឹងល្អ

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជានាយកក្រុមជំនុំបេសកកម្មដំណឹងល្អ តំណាងឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ព្រមទាំងមានការអញ្ជើញចូលរួមពីលោក កឹម បូណា អភិបាល នៃគណៈ អភិបាលស្រុកដងទង់ បានអញ្ជើញក្នុងពិធីប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ីដេស ចំនួន៤អណ្ដូង ជូនប្រជាពលរដ្ឋក្នុងស្រុកអង្គរជ័យ និងស្រុកដងទង់។
មានប្រសាសន៍ក្នុងពិធីប្រគល់អណ្តូងទឹក ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ពាំនាំនូវសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខថ្នាក់ដឹកនាំដ៏ឈ្លាសវៃ ដែលបាននិងកំពុងដឹក នាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់ទីកន្លែង។ សមិទ្ធផលជាច្រើន ដែលរីក ចម្រើន មកដល់សព្វថ្ងៃនេះ គឺកើតចេញ ពីគុណបំណាច់ ថ្ងៃ៧ មករា ១៩ ៧ ៩ ដែលប្រជាពលរដ្ឋគ្រប់រូបចងចាំ មិន អាចបំភ្លេចបានហើយក៏ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិផងដែរ។ នេះជាកាលានុវត្តភាព មួយ បញ្ជាក់ ឲ្យយើងឃើញកាន់តែច្បាស់ថាប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចទាំងតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា អភិវឌ្ឍរីកចម្រើននិង មានកិត្យានុភាព ល្បីល្បាញ ទាំង ក្នុង តំបន់ និង លើ ពិភពលោក។
ឯកឧត្តម ខាន់ ខុន មានប្រសាសន៍លើកឡើងទៀតថា ដោយធ្លាប់ដឹងពីសេចក្ដីត្រូវការ ខ្វះ ខាត ទឹកនារដូវប្រាំង និងមិនទាន់មានទឹកស្អាតប្រើប្រាស់ ស្របតាមការអភិវឌ្ឍន៍ការគាំពារ លើក ស្ទួយជួយ ដល់ទីជនបទដើម្បីជួយដល់ការរស់នៅ តាមរយៈអណ្ដូងទឹកស្អាតក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជួយកាត់ បន្ថយការទិញទឹកនៅរដូវប្រាំង ការទៅយកទឹកពីកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ជួយ ដល់ កុមារក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំមួយចំនួនសម្រាប់ចិញ្ចឹមជីវិត។ បន្ថែមពីនេះ ឯក ឧត្តម បានផ្ដាំផ្ញើបងប្អូន ពីររបៀបរស់នៅ ប្រកបដោយអនាម័យ នៅក្នុងមូលដ្ឋានកន្លែងស្នាក់នៅ ឱ្យមានសុវត្ថិភាពក្នុងការរស់នៅ ក្នុងក្រុមគ្រួសារ តាមរយៈការប្រើប្រាស់ទឹក ដោយមានអនាម័យ ផឹកស្អាត រស់នៅស្អាត ចៀសផុតពីរជំងឺផ្សេងៗ។ ឯកឧត្តម ខាន់ ខុន មានប្រសាសន៍ទៀតថា សមិទ្ធផលទាំងអស់នេះ បានមកពីរការរួមសហការរបស់គ្រីស្ទបរិស័ទទាំងក្នុង និងក្រៅប្រទេស បរិច្ចាគ ចូលរួមអធិដ្ឋាននិងចូលជាថវិកា តាមរយៈឯកឧត្តមប្រធានក្នុងការចុះជួយដល់ប្រជាជនតាម សហគ ម ន៍ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកប្រើនារដូវប្រាំង និងបាន បន្តជួយគាំ ទ្រដល់ រាជ រដ្ឋាភិបាលក្នុងការបង្កើនការអភិវឌ្ឍន៍នៅតាមទីជនបទ។ អ្វីដែលយើងទទួលបានដោយមានការ ចូល រួមរក្សាសុខសន្តិភាពដើម្បីរីកចម្រើនគ្រប់ៗគ្នា និងសូមទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ឱ្យបានគ្រប់ៗគ្នា។
តមក ឯកត្តមប្រធាន បានធ្វើការប្រគល់អណ្ដូងទាំងនោះជូនប្រជាពលរដ្ឋមកពីភូមិ ភូមិពោធិ៍ ឃុំភ្នុំកុង ស្រុកអង្គជ័យ ភូមិសុភី ឃុំស្រែជាខាងជើង ភូមិត្រពាំងវែង ភូមិ ព្រៃគគី  ឃុំដងទង់ ស្រុក ដងទង់ ខេត្តកំពត៕