Zillion

រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន១លានដូសជូនប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូស របស់រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូនប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕