តម្លៃប្រេងកើនឡើង! ដោយសារស្តុកប្រេងនៅសហរដ្ឋអាមេរិកថយចុះ និងដោយសារភាពជាប់គាំងនៃការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ផងដែរ

តម្លៃប្រេងអន្តរជាតិបានកើនឡើងកាលពីថ្ងៃពុធនេះ ដោយសារតែការថយចុះនៃស្តុកប្រេងសាំង និងប្រេងឥន្ធនៈប្រភេទ distillate នៅសហរដ្ឋអាមេរិក ព្រមទាំងស្ថានភាពជាប់គាំងក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនដំណើរការទៅមុខ។ ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលព័ត៌មានថាមពលអាមេរិក ហៅកាត់ថា (EIA) បានបង្ហាញថា ស្តុកប្រេងសាំង និងទាំងស្តុកប្រេងឥន្ធនៈប្រភេទ distillate បានថយចុះកាលពីសប្តាហ៍មុន។ នៅពេលបិទការជួញដូរ តម្លៃប្រេងឆៅប្រភេទ Light Crude សម្រាប់ការដឹកជញ្ជូនក្នុងខែវិច្ឆិកា នៅលើផ្សារហ៊ុន New York Mercantile Exchange បានកើនឡើង ១,១៦ % មានតម្លៃ ៩០.៤២ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ Brent សម្រាប់ការដឹកជញ្ជូនខែវិច្ឆិកា នៅលើផ្សារហ៊ុន London ICE Futures Exchange បានកើនឡើង ០,៩២ % មានតម្លៃ ១០៣.៥៣ ដុល្លារក្នុងមួយបារ៉ែល៕

សម្រួលអត្ថបទ៖ សុផារិន្ទ