Zillion

កម្ពុជាបានត្រៀមអំណោយវ៉ាក់សាំងសម្រាប់យកទៅផ្តល់ជូនដល់ ប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំ និងយកវ៉ាក់សាំងទៅកាន់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ ខេមបូឌា អ៊ែរវ៉េ ដើម្បីត្រៀមដឹកជូនទៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
អំណោយវ៉ាក់សាំងដែលកម្ពុជាជូនទៅដល់ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មានចំនួន ១លានដូស ដែលជាប្រភេទវ៉ាក់សាំង សុីណូវ៉ាក។

សូមបញ្ជាក់ថា នៅព្រឹកស្អែកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ទូរទស្សន៍ជាតិកម្ពុជា និងធ្វើការផ្សាយផ្ទាល់ពិសេស នៅម៉ោង ៩:00នាទីព្រឹក។

រូបភាព: សុវណ្ណរតនៈ