លោក Donald Trump ថ្លែងសុន្ទរកថាគន្លឺះនៅ UN ស្តីពីឥទ្ធិពលដ៏ខ្លាំងក្លារបស់អាម៉េរិកដើម្បីបញ្ចប់ជម្លោះនៅប្រទេសនានា ទោះបីជាអាម៉េរិកកំពុងធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ជាង៦ខែក្តី

លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានបង្ហាញវត្តមានជាថ្មីដោយត្រឡប់មកកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិវិញ ដើម្បីពន្យល់ពីមូលហេតុដែលគោលនយោបាយរបស់លោកស្តីពី «អាមេរិកជាចម្បង» ឬ (America First) គឺជាយុទ្ធសាស្ត្រដ៏សំខាន់។ លោកបានចំណាយពេលប៉ុន្មាននាទីដំបូងនៃសុន្ទរកថារបស់លោក ដើម្បីនិយាយអំពីបញ្ហាក្នុងស្រុក ដូចជាបញ្ហាអត់ការងារធ្វើ បញ្ហាឧក្រិដ្ឋកម្ម និងភាពក្រីក្រ។ បន្ទាប់មក លោកបានងាកទៅនិយាយអំពីបញ្ហាអន្តរជាតិ រួមទាំងសង្គ្រាមដែលសហរដ្ឋអាមេរិកកំពុងធ្វើឡើង ដើម្បីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលបានអូសបន្លាយពេលជាង៦ខែមកហើយ ខណៈដែលលោកកំពុងជួបការលំបាកក្នុងការបញ្ចប់សង្គ្រាមនេះ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់លោកមកដល់នៅខែវិច្ឆិកាខាមុខ។ លោកក៏បានលើកឡើងផងដែរអំពីផែនការរបស់សហរដ្ឋអាមេរិកដែលអាចនឹងមានការចូលរួមពីផ្នែកយោធានៅក្នុងប្រទេសគុយបា មុនពេលលោកនិយាយអំពីអ្វីដែលលោកចាត់ទុកថាជាជោគជ័យដ៏ធំបំផុតរបស់លោក ពោលគឺសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការទម្លាក់មេដឹកនាំវ៉េណេហ្ស៊ូអេឡា គឺលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ចេញពីតំណែង។ សារសំខាន់នៃសុន្ទរកថារបស់លោកប្រធានាធិបតី Trump គឺថា សហរដ្ឋអាមេរិកនៅតែជាមហាអំណាចដ៏មានឥទ្ធិពលនៅលើឆាកអន្តរជាតិ។ លោកបានលើកឡើងពីជំនាញរបស់លោកក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងនានា ដែលបានជួយបញ្ចប់ជម្លោះជាច្រើនក្នុងនោះក៏មានទាំងប្រទេសកម្ពុជា-ថៃ ភ្លាមៗដែរ ទោះបីជាលោកកំពុងជួបការលំបាកក្នុងការបញ្ចប់សង្គ្រាមខ្លួនឯងជាមួយអ៊ីរ៉ង់ក្តី ដែលវាមានរយៈពេលជាង៦ខែក៏ដោយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ