អង្គសន្និបាត UN នៅទីក្រុងញូវយ៉កឆ្នាំនេះនឹងនៅតែមានសំណួរជាច្រើនថា៖ តើមេដឹកនាំអាចបញ្ចប់សង្គ្រាមនានាលើពិភពលោកបានដែរឬទេ?

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅទីក្រុងញូវយ៉ក នៅខាងក្រៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្រោមពពកនៃសង្គ្រាម និងការបែកបាក់ដ៏ជូរចត់នៅទូទាំងពិភពលោក មេដឹកនាំពិភពលោកនានាសម្រេចជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ ដោយប្រឈមមុខនឹងការភ័យខ្លាចថ្មីៗថា បញ្ញាសិប្បនិម្មិត ឬ AI ដែលអាចគេចផុតពីការគំរាមកំហែងដល់មនុស្សជាតិ ទោះបីជាមានការប៉ះទង្គិចលើបញ្ហាអាកាសធាតុ និងការកើនឡើងនៃតម្លៃរស់នៅកំពុងធ្វើឱ្យជីវិតមនុស្សកាន់តែជួបការលំបាករាប់រយ រាប់លាននាក់ក៏ដោយ។ ការជួបជុំគ្នាកម្រិតខ្ពស់ប្រចាំឆ្នាំនេះ នៅមហាសន្និបាតអង្គការសហប្រជាជាតិក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ស្វែងរកដំណោះស្រាយពីសង្គ្រាមធំៗនៅក្នុងប្រទេសអ៊ីរ៉ង់ ហ្គាហ្សា អ៊ុយក្រែន ស៊ូដង់ កុងហ្គោ និងមីយ៉ាន់ម៉ាផងដែរ និងមានសំណួរជាច្រើននៅតែបន្តលើកឡើងថា៖ តើក្នុងនាមជាមេដឹកនាំ ពួកគេអាចធ្វើអ្វីមួយដើម្បីបញ្ចប់សង្គ្រាមទាំងនោះបានដែរឬទេ?

 

សម្រួលអត្ថបទ៖ សុផារិន្ទ