បេះដូងសប្បុរសដើម្បីភូមិរង់ចាំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកអង្ករ២តោន មីខ្លាឃ្មុំក្រហម២០០កេស និងទឹកសុទ្ធ ២០០កេសឧបត្ថម្ភតាមរយៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដើម្បីជាជំនួយសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ
កំពង់ស្ពឺ៖ នៅថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកអង្ករ២តោន មីខ្លាឃ្មុំក្រហម ២០០កេស និងទឹកសុទ្ធ ២០០កេស ឧបត្ថម្ភតាមរយៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដើម្បីជាជំនួយសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅទីតាំងនៅអគារ The Kampus រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានការរៀបចំកម្មវិធីបេះដូងសប្បុរសដើម្បី «ភូមិរង់ចាំ» តាមរយៈកម្មវិធីអម និងសកម្មភាពសំខាន់ៗមួយចំនួន ពិសេសការប្រកួតមិត្តភាពសប្បុរសធម៌ក្នុងគោលដៅរៃអង្គាសថវិកា សម្ភារ ចុះទៅឧបត្ថម្ភដល់ភូមិរង់ចាំផ្ទាល់តែម្ដងនៅថ្ងៃ ទី១២-១៣ ខែ កញ្ញា ឆ្នាំ២០២៦ ខាងមុខផងដែរ។



