ចក្រភពអង់គ្លេសដាក់ដំណើរការសេវាកម្ម Taxi ស្វ័យប្រវត្តិជាលើកដំបូងក្នុង App Uber ដោយគ្មានអ្នកបើកបរយ៉ាងទំនើប និងមានតម្លៃដូចគ្នា

រថយន្ត Ford Mustang Mach-E ចំនួន៣គ្រឿងដែលបំពាក់ដោយបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់ Wayve (វេរអីវ) ដែលមើលទៅស្ថិតនៅផ្នែកខាងលើនៃតាក់ស៊ីមានពណ៌ខ្មៅនេះ គឺមិនដូចជារថយន្តតាក់ស៊ីដទៃទៀតទេ ដែលបានកំពុងចរាចរណ៍នៅលើដងផ្លូវដ៏មមាញឹកក្នុងរដ្ឋធានីចក្រភពអង់គ្លេស ប៉ុន្តែចំពោះអ្នកដែលមានក្រសែភ្នែកមុតស្រួចគឺអាចនឹងឃើញចំណុចដែលជាឧបករណ៍ចាប់សញ្ញាបាន គឺស្ថិតនៅផ្នែកខាងលើរថយន្តនោះតែម្តង។
រថយន្តទាំងនេះគឺជាផ្នែកវិវត្តន៍មួយនៃកងនាវាវា ដែលនឹងត្រូវបម្រើសេវាដឹកជញ្ជូនអ្នកដំណើរដំបូងនៅក្នុងទីក្រុងឡុងដ៍ចាប់ពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយប្រើប្រាស់វេទិកា Uber ធម្មតា ឬក្នុង App Uber ដ៏ពេញនិយម។ លោក Sarfraz Maredia ប្រធានផ្នែកចល័តភាពដោយស្វ័យប្រវត្តិរបស់ App Uber និយាយថា “យើងរំភើបណាស់ក្នុងការប្រកាសថា៖ យើងកំពុងដាក់ឱ្យដំណើរការជាផ្លូវការជាមួយដៃគូរបស់យើងគឺ Wayve នៅទីក្រុងឡុងដ៍។ ហើយនាំយក AVs (ជាយានយន្តស្វ័យប្រវត្តិ) មកកាន់ទីក្រុងឡុងដ៍បានសម្រាប់អ្នកដំណើរនៅទីក្រុងឡុងដ៍ជាលើកដំបូង។ ដូច្នេះវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ពីព្រោះយើងបានខិតខំនាំយក AVs ទៅកាន់អ្នកជិះរបស់យើងនៅទីក្រុងឡុងដ៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយនេះគឺជាការដាក់ពង្រាយប្រព័ន្ធស្វ័យប្រវត្តិលើកដំបូងនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស”។ អតិថិជន Uber នឹងមិនអាចស្នើសុំតាក់ស៊ីស្វ័យប្រវត្តិជាក់លាក់បានទេ ប៉ុន្តែពួកគេអាចត្រូវបានផ្គូផ្គងជាមួយយានយន្ត Wayve នៅពេលដែលពួកគេហៅរថយន្ត ឬ Booking។ តម្លៃតាក់ស៊ីមានអ្នកបើកបរ និង គ្មានអ្នកបើកបរ គឺដូចគ្នាសម្រាប់ App Uber ។ លោក Sarfraz Maredia បានពន្យល់ថា “ដូច្នេះប្រសិនបើអ្នកជាអ្នកដំណើរត្រូវបានផ្គូផ្គងជាមួយយានយន្ត Wayve រួចហើយ ប្រសិនបើមានយានយន្តនៅក្បែរនោះដែលអាចរកបាន នោះអ្នកអាចជ្រើសរើសជិះវានោះបានតែម្តង ឬប្រសិនបើអ្នកចូលចិត្ត ការជិះដែលបើកបរដោយមនុស្ស ដូចជា Uber ធម្មតា នោះអ្នកក៏អាចបដិសេធវាបានដែរ ហើយបន្ទាប់មកយើងនឹងផ្គូផ្គងកូដរបស់អ្នកជាមួយអ្នកបើកបរដែលជាមនុស្សផ្ទាល់វិញបានដូចគ្នា៕

សម្រួលអត្ថបទ៖ សុផារិន្ទ