លោកឧត្តមសេនីយ​ត្រី ម៉េ​ង​ ស្រ៊ុន​​​​ មេបញ្ជាការ​​​ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បានបន្តដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថចុះត្រួតពិនិត្យវឌ្ឍនភាពការងារ​លក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ​​ ការសាង់សង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ត ខេត្តកំពង់ស្ពឺថ្មី​ជាប្រចាំ

កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ​ត្រី ម៉េ​ង​ ស្រ៊ុន​​​​ មេបញ្ជាការ​​​ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បានអញ្ជើញឆ្លៀតពេលដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថចុះត្រួតពិនិត្យវឌ្ឍនភាពការងារ​លក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ​​ ការសាង់សង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មី​។ 

ការចុះមកត្រួតពិនិត្យនាពេលនេះ គឺក្នុងគោលបំណងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាផែនការសាងសង់នៃគម្រោងទាំងមូល។ ជាថ្មីម្តងទៀត លោកឧត្តមសេនីយ​ត្រី ម៉េ​ង​ ស្រ៊ុន​​​​ មេបញ្ជាការ​​​ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បានណែនាំក្រុមការងារ យកចិត្តទុកដាក់ក្នុងការអនុវត្តការងារឱ្យមានគុណភាពខ្ពស់ មានផែនការការងារឱ្យបានច្បាស់លាស់ ត្រឹមត្រូវទៅតាមទំហំការងារ និងផែនការដែលបានកំណត់។