ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមយ្យអរកួត រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន (ដំណាក់កាលទី១៖កម្មវិធីទូទាត់ចល័ត Weixin Pay ស្កេនខេអេចយ្យអរកួតនៅប្រទេសកម្ពុជា)

នាព្រឹកថ្ងៃអង្គារទី១៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក Ben Yang នាយកគ្រប់គ្រង Weixin Pay ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង និងអាមេរិកឡាទីន បានអញ្ជើញ ជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមយ្យអរកួត រវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (ដំណាក់កាលទី១៖ កម្មវិធីទូទាត់ចល័ត Weixin Pay ស្កេន
ខេអេចយ្យអរកួតនៅកម្ពុជា) នៅរាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្រសួងទេសចរណ៍ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ក្រុមហ៊ុនបណ្តា ប័ណ្ណទូទាត់អន្តរជាតិ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សមាគមសណ្ឋាគារកម្ពុជា សមាគម ភោជនីយដ្ឋានកម្ពុជា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សរុប ប្រមាណ ១៨៥ រូប។
ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាម
ហ្សូអរកួតនេះ នឹងសម្រួលការទូទាត់រវាងប្រទេស ទាំងពីរ ដោយផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay (ឬ WeChat Pay) អាច ស្តេនទូទាត់តាមខេអេចឃ្យូអរកួតក្នុងប្រទេសកម្ពុជា តាមរយៈបណ្តាញប្រតិបត្តិការទូទាត់របស់ Weixin Pay។ ភ្ញៀវទេសចរចិនក៏នឹងទទួលបានភាពងាយស្រួលក្នុងការទូទាត់ថ្លៃអាហារ ទំនិញ ការធ្វើដំណើរ និងកន្លែងកម្សាន្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជាផងដែរ។ ការអភិវឌ្ឍគម្រោងទូទាត់ សងប្រាក់តាមរយៈយ្យអរកួតឆ្លងដែននេះ ឆ្លុះបញ្ចាំងពីជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់សងប្រាក់ដែលមានស្រាប់រវាងកម្ពុជា និងចិន។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “សារៈប្រយោជន៍ជាយុទ្ធសាស្ត្រចំនួន ២ ដែលទទួលបានពីការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែននេះ រួមមាន ១/ សម្រាប់ភ្ញៀវទេសចរបរទេសដែលប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ជាពិសេស ភ្ញៀវទេសចរដែលធ្វើដំណើរមកពីប្រទេសចិន អាចទទួលបានបទពិសោធន៍នៃការទូទាត់ដែលរហ័ស
សុវត្ថិភាព និងងាយស្រួល ដោយពុំចាំបាច់ប្តូររូបិយប័ណ្ណ កាន់សាច់ប្រាក់ផ្ទាល់ និងមិនតម្រូវឱ្យមាន ប័ណ្ណទូទាត់ និង ២/ សម្រាប់សហគ្រាសក្នុងស្រុករបស់កម្ពុជា រាប់ចាប់ពីម្ចាស់អាជីវកម្ម ឬ សហគ្រាសធំៗ រហូតដល់សហគ្រាសធុន
មីក្រ តូចនិងមធ្យម ព្រមទាំងពាណិជ្ជករ អាចទទួលការទូទាត់ពីអតិថិជន ជាជនបរទេសបានកាន់តែច្រើន តាមរយៈខេអេចយ្យអរកួតដែលមានស្រាប់ ដោយពុំប្រឈមនឹង ការកាត់កម្រៃប្រតិបត្តិការបន្ថែមនោះឡើយ”។
លោក Ben Yang នាយកគ្រប់គ្រង Weixin Pay ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង និងអាមេរិកឡាទីន បានមានប្រសាសន៍ថា៖ “ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែននេះ បង្ហាញពីសមិទ្ធផលដ៏អស្ចារ្យនៃការធ្វើអន្តរប្រតិបត្តិការការទូទាត់រាយឆ្លងដែនរវាងប្រទេសទាំងពីរ។ ការប្រើប្រាស់ខេអេចយ្យអរកួតតែមួយសម្រាប់ការទូទាត់ទាំងអស់ ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រីកលទ្ធភាពនៃការទូទាត់ឱ្យកាន់តែមានសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាព ជាពិសេស ផ្តល់លទ្ធភាពឱ្យភ្ញៀវទេសចរចិនអាចធ្វើប្រតិបត្តិការទូទាត់បានយ៉ាងងាយស្រួល ក្នុងបរិបទនៃសេដ្ឋកិច្ច ឌីជីថលកម្ពុជា។ ការអភិវឌ្ឍការទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាការអភិវឌ្ឍមុខងារដែលសម្រួល ក្នុងការទូទាត់របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែន ដោយ ផ្តោតសំខាន់លើការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ទូទាត់ សង្គតិភាពនៃបទប្បញ្ញត្តិ និងការធ្វើឌីជីថលភាវូបនីយកម្មជាមួយពាណិជ្ជករផងដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ ធនាគារជាតិនៃកម្ពុជា សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្រោមការដឹកនាំ របស់លោកជំទាវ ទេសាភិបាល។ យើងខ្ញុំប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសផ្សារភ្ជាប់ ជាមួយទស្សនវិស័យរបស់អាស៊ាន ក្នុងការជំរុញការទូទាត់រាយឱ្យកាន់តែប្រសើរឡើង៕