ឯកឧត្តម នេត្រ ភក្ត្រា បន្តដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការឆ្ពោះទៅឆ្នាំ២០២៨ របស់ក្រសួងព័ត៌មាន

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តដឹកនាំកិច្ចប្រជុំថ្នាក់ដឹក នាំ ដើម្បីវាយតម្លៃលទ្ធផល និងសមិទ្ធផលការងារពាក់កណ្តា លអាណត្តិ ចាប់ពីខែសីហា ឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងពិនិត្យ និងកំណត់ផែនការការងារសម្រាប់ឆ្នាំ២០២៧ -២០២៨ ឆ្ពោះទៅសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួង រៀបចំឡើងដោយគណៈកម្មាធិការរៀបចំគោល នយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន។

កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន រួមមាន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយិកា អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានអង្គភាពចំណុះក្រសួង ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ សរុបប្រមាណជិត ៥០០នាក់។

កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះមានសារៈសំខាន់ក្នុងការពិនិត្យវឌ្ឍនភាពការងារ វាយតម្លៃលទ្ធផល និងសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលពាក់កណ្តាលអាណត្តិ ព្រមទាំងកំណត់ទិសដៅ និងអាទិភាពការងារសម្រាប់រយៈពេលបន្ត ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨។

ជាមួយគ្នានេះ កិច្ចប្រជុំក៏ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ពិនិត្យបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងពង្រឹងកិច្ចសហការរួមគ្នា ដើម្បីបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពទំនើបនៃវិស័យព័ត៌មាន និងសោត ទស្សន៍ ឱ្យឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការរបស់សង្គមក្នុងបរិបទឌីជីថល៕