អង្គការគ្រូពេទ្យគ្មានព្រំដែន៖ វិស័យសុខាភិបាលកុងហ្គោត្រូវពង្រីកវិសាលភាពរបស់ខ្លួនឱ្យបានធំនិងលឿនជាងមុន ដើម្បីទប់ស្កាត់ជំងឺ Ebola ធ្វើឱ្យមនុស្សស្លាប់ជាង២៣០០នាក់ហើយ
អង្គការគ្រូពេទ្យគ្មានព្រំដែន ឬ MSF បាននិយាយថាការវិស័យសុខាភិបាលត្រូវតែពង្រីកនូវការឆ្លើយតបទ្រង់ទ្រាយធំ គឺត្រូវការជាចាំបាច់ ដើម្បីទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡាដែលបាននឹងកំពុងរីករាលដាលលឿនបំផុតក្នុងកំណត់ត្រាប្រទេសកុងហ្កោ។ លោកស្រី Trish Newport អ្នកសម្របសម្រួលគ្រាអាសន្នរបស់ MSF បាននិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅភាគខាងកើតប្រទេសកុងហ្គោ បានរីករាលដាលយ៉ាងឆាប់រហ័ស និងទូលំទូលាយ ដែលវាលើសពីសមត្ថភាពរបស់អាជ្ញាធរសុខាភិបាលក្នុងការឆ្លើយតប។ លោក Newport បាននិយាយថា “យើងគួរតែអាចកំណត់បាននូវការផ្ទុះឡើង ដើម្បីទៅធ្វើសកម្មភាពបង្ការភ្លាមៗនៅគ្រប់ទីកន្លែងដែលមិនទាន់មានការផ្ទុះឡើង។ ដូច្នេះគ្រប់តំបន់ មណ្ឌលសុខភាព គឺក្រសួងសុខាភិបាលត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីឆ្លើយតបជាមុន។ ប៉ុន្តែយើងមិនមានសមត្ថភាពធ្វើរឿងនោះទេ។ ការផ្ទុះឡើងនៃជំងឺអេបូឡាបានរីករាលដាលយ៉ាងឆាប់រហ័សក្នុងប្រទេសកុងហ្គោ ឥឡូវនេះវាបានសម្លាប់មនុស្សជាង ២៣០០នាក់ ហើយវាបានក្លាយជាការផ្ទុះឡើងនៃជំងឺដ៏សាហាវបំផុតក្នុងកំណត់ត្រានៅក្នុងប្រទេសតំបន់អាហ្វ្រិកកណ្តាលផងដែរ។ ការផ្ទុះឡើងដែលកំពុងកើតឡើងនៅក្នុងតំបន់មួយក្នុងចំណោមតំបន់ងាយរងគ្រោះបំផុតរបស់ប្រទេសកុងហ្គោ គឺជាការផ្ទុះឡើងនៃជំងឺអេបូឡាដែលរីកសាយភាយលឿនបំផុតមិនធ្លាប់មាន ដោយមានករណីឆ្លងចំនួន ៤៩៤៥ ករណី រួមទាំងករណីស្លាប់សរុបចំនួន ២៣២៥នាក់ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីយប់មិញរហូតដល់ថ្ងៃចន្ទនេះ។ «នៅទីនេះ ល្បឿន កំណើន និងការរីករាលដាលនៃការផ្ទុះឡើងនៃជំងឺអេបូឡា គឺកាន់តែធំទៅៗ។ វាឆ្លងលឿនជាង និងរីករាលដាលធំជាងការផ្ទុះឡើងនៅឆ្នាំ ២០១៤ ឬការផ្ទុះឡើងនៅឆ្នាំ ២០១៨ ទៅទៀត។ នេះជារឿងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង»។ ស្ថានភាពនេះគឺជាការផ្ទុះឡើងនៃជំងឺអេបូឡាលើកទី១៧ និងធំបំផុតក្នុងប្រទេសកុងហ្គោ។ ចំនួនមនុស្សស្លាប់បានកើនលើសពីការផ្ទុះឡើងនៃជំងឺប្រភេទនៅឆ្នាំ ២០១៨-២០២០ ដែលមានមនុស្សស្លាប់ចំនួន ២.២៩៩ នាក់ក្នុងចំណោម ៣.៤៨១ករណីត្រូវបានកត់ត្រាទុក។ ទិន្នន័យចុងក្រោយបំផុតបង្ហាញពីករណីថ្មីឆ្លងចំនួន ១០១ ករណី និងការស្លាប់ចំនួន ៣៣ នាក់ដែលបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងមុនដូចគ្នា។ មនុស្សជាង១.០០០ នាក់បានជាសះស្បើយ ខណៈដែល ៧៣០ នាក់នៅតែស្ថិតក្នុងមន្ទីរពេទ្យ ឬដាក់ឲ្យនៅដាច់ដោយឡែក។ ការផ្ទុះឡើងនៃជំងឺនេះបានឆ្លង និងសម្លាប់មនុស្សកាន់តែច្រើនឡើងៗក្នុងល្បឿនលឿនជាងការផ្ទុះឡើងនៃជំងឺផ្សេងទៀតក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែអង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនកំពុងស្ថិតនៅលើដំណើការដ៏ត្រឹមត្រូវមួយ ដើម្បីបង្ការពីករណីផ្ទុះឡើងធ្ងន់ធ្ងរមិនដូចកាលពីជំងឺអេបូឡាអំឡុងឆ្នាំ ២០១៤-២០១៦ នោះទេ នៅអាហ្វ្រិកខាងលិច ដែលវាជាការផ្ទុះឡើងដ៏សាហាវបំផុតក្នុងកំណត់ត្រាសម្លាប់មនុស្សជាង១១.០០០នាក់៕
សម្រួលអត្ថបទ៖ សុផារិន្ទ






