កីឡាករ-កីឡាការិនី ហាប់គីដូកម្ពុជា ដណ្តើមបានមេដាយ សរុបចំនួន ៣៥ គ្រឿង ពីព្រឹត្តិការណ៍ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីលើកទី៣ ឆ្នាំ២០២៦
លោក គួច ហុងជៀក ប្រធានស្តីទី សហព័ន្ធខ្មែរកីឡាហាប់គីដូ តំណាង ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ និងលោក សុទ្ធ សុភក្រ្ដ័ ប្រតិភូ និងលោក យ៉ាន់ បូរិន ប្រតិភូរងនៃសមាគមកីឡាហាប់គីដូក្រសួងមហាផ្ទៃ និងមន្រី្តសហព័ន្ធ នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទទួលស្វាគមន៍ ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា ក្រោយបញ្ចប់បេសកកម្ម ក្នុងព្រឹត្តិការណ៍ ការប្រកួតជើងឯក ហាប់គីដូ អាស៊ីលើកទី៣ ឆ្នាំ២០២៦ នៅទីក្រុងហុងកុង ។
លោក គង់ ចាន់ធីណា ជាគ្រូបង្វឹក បានឲ្យដឹងថា ព្រឹត្តិការណ៍ ការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯក អាស៊ីលើកទី៣ ឆ្នាំ២០២៦ សហ័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា បានបញ្ជូនប្រតិភូ១រូប គ្រូបង្វឹក ១ រូប គ្រូជំនួយ ២ រូប កីឡាករ១០រូប និងកីឡាការិនី ចំនួន៤រូប សរុប១៨រូប ក្នុងនោះមាន គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មកពីសមាគមកីឡា ហាប់គីដូ ក្រសួងមហាផ្ទៃ ៧រូប ។
លោក គង់ ចាន់ធីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដែលអនុញ្ញាត និងគាំទ្រ ក្នុងការបញ្ជូនអត្តពលិក ហាប់គីដូកម្ពុជា ចូលរួមប្រកួតជើងឯកអាស៊ី នៅប្រទេសចិន ឆ្នាំ២០២៦នេះ។ ជាមួយគ្នានេះ លោក ក៏បានថ្លែងអំណរគុណ ដល់ឧកញ៉ា សៅ សេងហាក់ និងថ្នាក់ដឹកនាំ សហព័ន្ធទាំងអស់ រួមទាំងក្រុមហ៊ុន ជាដៃគូឧបត្ថម្ភគាំទ្រ ដល់ដំណើរបេសកមម្មចេញ ទៅប្រកួតអន្តរជាតិលើកនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតកីឡា ហាប់គីដូ ជ្រើសរើសជើង ឯកអាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Cha mpionships 2026) ឆ្នាំនេះ កីឡាករ-កីឡាការិនី ហាប់គីដូកម្ពុជា ដណ្តើម បានមេដាយ សរុបចំនួន ៣៥ គ្រឿង ក្នុងនោះមេដាយមាស ១២ គ្រឿង មេដាយប្រាក់ ៩ គ្រឿង និងមេដាយសំរិទ្ធ ១៤ គ្រឿង ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង ប្រទេសចិន ៕







