NEA និង គម្រោង AVT-Germany រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនីលើកទី៤

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាវីវៈ សហការជាមួយគម្រោង AVT-Germany បានរៀបចំសិក្ខាសាលាលើកទីមួយស្តីពី «ការផ្សព្វផ្សាយព័ត៌មានពីវិស័យមេកានិចយានយន្ត និងអគ្គិសនី»ដល់មន្រ្តីផ្តល់ប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីពការងារ និងវិជា្ជជីវៈ ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង និងការផ្សព្វផ្សាយព័ត៌មានពីវិស័យមេកានិចយានយន្ត និងអគ្គិសនីដល់មន្ត្រីជំនាញរបស់ NEA ដើម្បីបង្កើនចំណេះដឹងឱ្យបានកាន់តែទូលំទូលាយក្នុងការផ្តល់ប្រឹក្សាយោបល់បន្តដល់សាធារណៈជនជាពិសេសសម្រាប់សិស្ស-និស្សិត តាមរយៈមន្ត្រីផ្តល់ប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីពការងារ និងវិជ្ជាជីវៈ។

សូមជម្រាបថា សិក្ខាសាលានេះបានរៀបចំនួន ៣លើករួចមកហើយដោយក្នុងលើកទី១នៅថ្ងៃទី៧ ខែសីហាឆ្នាំ២០២៦ លើកទី២នៅថ្ងៃទី ១៣ខែសីហា ឆ្នាំ២០២៦ និងលើកទី៤ នៅថ្ងៃទី១៤ ខែសីហា ឆ្នំា២០២៦ ដែលមានសិក្ខាកាមជាមន្ត្រីប្រឹក្សាយោបល់របស់ NEA ចូលរួមសរុបប្រមាណ៧០នាក់ នឹងមានការគាំទ្រទាំងស្រុងពីគម្រោង AVT-Germany របស់ប្រទេសអាឡឺម៉ង៕