ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំស្តីពី« ការកំណត់មុខតំណែង និងពិពណ៌នាមុខតំណែង» ដើម្បីឱ្យតួនាទី ភារកិច្ច និងការទទួលខុសត្រូវកាន់តែច្បាស់
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី« ការកំណត់មុខតំណែង និងពិពណ៌នាមុខតំណែង» ឱ្យកាន់តែច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយិការង ទទួលបន្ទុកការងារកំណត់ និងពិពណ៌នាមុខតំណែង ព្រមទាំងប្រធាននាយកដ្ឋាន អធិការ នាយកមណ្ឌលបណ្តុះបណ្តាល សវនកម្មផ្ទៃក្នុង និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធ។
កិច្ចប្រជុំនាឱកាសនេះ បានផ្តោតជាសំខាន់លើការពិនិត្យ និងកំណត់តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មុខតំណែងនីមួយៗឱ្យបានច្បាស់លាស់ ស្របតាមរចនាសម្ព័ន្ធ និងតម្រូវការការងាររបស់ក្រសួង ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារ ការទទួលខុសត្រូវ និងការគ្រប់គ្រងរដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព។
ដូច្នេះហើយ បានជាក្រសួងព័ត៌មាន ខិតខំធ្វើការងារកំណត់ និងពិពណ៌នាមុខតំណែង ដើម្បីជាមូលដ្ឋានសំខាន់សម្រាប់ការរៀបចំ និងប្រើប្រាស់ធនធានមនុស្សឱ្យស្របតាមជំនាញ តួនាទី និងភារកិច្ច ព្រមទាំងធានាឱ្យការអនុវត្តការងាររបស់អង្គភាពនីមួយៗមានភាពច្បាស់លាស់ និងស៊ីសង្វាក់គ្នា៕







