គ្រោះរញ្ជួយដីកម្រិត៧.៤ រ៉ិចទ័រដែលបានវាយប្រហារប្រទេសកូឡុំប៊ីសម្លាប់មនុស្សលើសពី១០០នាក់ បាត់ខ្លួនជាង២០០០នាក់(ជាតួរលេខបឋម) រំលំអគារ១៦០០ខ្នងភ្លាមៗ
កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះមនុស្សនៅរស់រានមានជីវិតបានចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងទីក្រុងបូហ្គោតា និងទីប្រជុំជនរាប់សិបកន្លែងស្ថិតនៅភាគខាងលិចនៃប្រទេសកូឡុំប៊ី បន្ទាប់ពីប្រទេសនេះរងគ្រោះរញ្ជួយដីកម្រិតដ៏ខ្លាំង បានវាយប្រហារ និងសម្លាប់មនុស្ស១១១នាក់ (ជាតួរលេខបឋម) និងធ្វើឱ្យមនុស្សរាប់រយនាក់ជាប់គាំងនៅខាងក្រោមកម្ទេចកម្ទីនៃអគារដែលបាក់រលំនិងបំផ្លិចបំផ្លាញ។ គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រកាលពីល្ងាចថ្ងៃចន្ទនេះគឺបានរញ្ជួយក្នុងទីក្រុង Cali Quibdo, Pereira និងទីប្រជុំជនជាច្រើនទៀត។ អគារប្រហែល ១៦០០ ខ្នង ត្រូវខូចខាត ឬដួលរលំ! ហើយកម្លាំងទាហាន បុគ្គលិកជួយសង្គ្រោះបើប្រើប្រាស់គ្រឿងចក្របំបែកថ្មបេតុងតូចធំដើម្បីជួយមនុស្ស ខណៈសមាជិកក្រុមគ្រួសារនានាបានរត់ទៅរើសគំនរបាក់បែកចេញដោយពួកគេដៃផង ដើម្បីរកមនុស្សជាទីស្រលាញ់របស់ពួកគេ។ ប្រធានាធិបតីទើបស្បថចូលកាន់ដំណែងកាលពីចុងសប្តាហ៍នេះគឺលោក Abelardo de la Espriella បានមានប្រសាសន៍ថាមនុស្សជាទីស្រលាញ់របស់គ្រួសារនីមួយដែលបាត់ខ្លួនមានជាង២០០០នាក់ ។ តំបន់ Choco ដែលជាតំបន់ជុំវិញចំណុចកណ្តាលនៃរញ្ជួយដី គឺជាតំបន់មួយក្នុងចំណោមតំបន់ក្រីក្របំផុត និងត្រូវបានគេមើលរំលងបំផុតដែរនៅក្នុងប្រទេសកូឡុំប៊ី ដែលជារឿយៗត្រូវបានឡោមព័ទ្ធដោយក្រុមប្រដាប់អាវុធក្នុងសង្គ្រាមដ៏រ៉ាំរ៉ៃ។ តំបន់ Choco ភាគច្រើនគឺគេអាចចូលទៅដល់បានតែតាមទូក ដោយឆ្លងកាត់ព្រៃ ឬតាមយន្តហោះប៉ុណ្ណោះ។ មានព័ត៌មានតិចតួចណាស់អំពីវិសាលភាពនៃការខូចខាតតំបន់នោះ។ គ្រោះរញ្ជួយដីនេះហាក់ដូចជាបានបង្ហាញពីការងារសាកល្បងដ៏សំខាន់លើកដំបូងដែរសម្រាប់លោកប្រធានាធិបតីថ្មី de la Espriella ក្នុងនាមជាមេដឹកនាំកូឡុំប៊ី ។ លោក De la Espriella គឺជាឥស្សរជនដែលមានភាពប្រេះស្រាំច្រើន ដោយសារតែលោកបានសន្យាបង្ក្រាបក្រុមឧក្រិដ្ឋជនឲ្យបានទាំងស្រុង នៅពេលលោកក្លាយជាប្រធានាធិបតី។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងផ្តល់ជំនួយចំនួន ១៥.៥លានដុល្លារអាម៉េរិកសម្រាប់ជម្រកសង្គ្រោះបន្ទាន់ មានអាហារ និងជំនួយផ្សេងៗទៀត។ ចំណែករដ្ឋាភិបាលនៅទូទាំងតំបន់អាមេរិកឡាទីនក៏បានត្រៀមខ្លួនជួយប្រទេសកូឡុំប៊ីផងដែរ។ គ្រោះរញ្ជួយដីនេះបានបន្តធ្វើឱ្យមនុស្សជាច្រើននៅក្នុងប្រទេស Andean រស់នៅក្នុងសភាពភ័យស្លន់ស្លោ បន្ទាប់ពីប្រទេសសងខាងរងគ្រោះរញ្ជួយរញ្ជួយផ្ទួនៗ២លើក បានបំផ្លាញប្រទេស Venezuela ផងកាលពីចុងខែមិថុនានេះ ដោយបំផ្លាញអគាររាប់រយខ្នង និងសម្លាប់មនុស្សជាង៦៣០០នាក់៕
សម្រួលអត្ថបទ៖ សុផារិន្ទ






