គ្រោះរាំងស្ងួតរយៈពេលយូរបានធ្វើឱ្យភូមិមួយដែលធ្លាប់កប់បាត់ក្រោមអាងស្តុកទឹកនៅឥណ្ឌូណេស៊ីលេចចេញរូបរាងជាថ្មី ដោយសារការឡើងកំដៅផែនដីនិងប្រែប្រួលអាកាសធាតុ

សំណល់ក្នុងភូមិ Somang បានលេចចេញជាថ្មីនៅក្នុងទីតាំងអាងស្តុកទឹកមួយដែលបានកំពុងនឹងរីងស្ងួតរាប់សិបឆ្នាំ អំឡុងពេលមានគ្រោះរាំងស្ងួតដ៏យូរអង្វែងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ភូមិនេះមានទីតាំងនៅខេត្ត បានតេន ត្រូវបានលិចទឹកជាផ្នែកមួយនៃគម្រោងអាងស្តុកទឹកការីយ៉ាន ដែលបានសាងសង់រវាងឆ្នាំ ២០១៥ និង ២០២៣ ដើម្បីផ្គត់ផ្គង់ទឹកដល់តំបន់ក្រុងហ្សាកាតាដ៏ធំ។ ទោះជាយ៉ាងណាក៏ដោយ រយៈពេល៤ខែដែលគ្មានភ្លៀងកន្លងមកនេះ បានធ្វើឱ្យកម្រិតទឹកធ្លាក់ចុះ បង្ហាញឲ្យឃើញពីផ្ទះសម្បែង វិហារអ៊ីស្លាម និងអគារផ្សេងទៀតនៅក្នុងតំបន់លំនៅដ្ឋានដែលធ្លាប់មានពីមុន។ លោកស្រី Erma Yulihastin អ្នកជំនាញខាងអាកាសធាតុ នៃទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី បាននិយាយថា ស្ថានភាពឡើងកំដៅ និងស្ងួតនៃបាតុភូតអែលនីញ៉ូត្រូវបានគេរំពឹងថានឹងបន្តនៅក្នុងតំបន់នោះដែរ។ លោកស្រីបានបញ្ជាក់ថា “ការព្យាករណ៍នាពេលបច្ចុប្បន្នបានបង្ហាញថា នេះមិនមែនទីដីទួលនោះទេ ព្រោះវាទើបតែចាប់ផ្តើមដំណាក់ កាលពូនដីឡើងប៉ុណ្ណោះ។ លោកស្រី Yulihastin បានបន្ថែមទៀតថា “ទីតាំងនេះត្រូវបានគេរំពឹងថានឹងឈានដល់ក្លាយជាទួលដូចកំពូលភ្នំ ឬឆ្ពោះទៅកាន់ដំណាក់កាលអតិបរមាបន្ថែមទៀត នៅពេលវេលាណាមួយរវាងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ ២០២៦ខាងមុខនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ