ភ្លៀងធ្លាក់ខ្លាំងទូទាំងតំបន់នានាក្នុងភាគកណ្តាល-ភាគពាយ័ព្យប្រទេសចិនបង្កឱ្យមានការរំខានដល់ការរស់នៅរបស់ប្រជាជនជាង៥០០០០នាក់

តំបន់ជាច្រើននៅក្នុងខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិនបានរងនូវការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានទឹកជំនន់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅក្នុងតំបន់មួយចំនួន។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV ប្រចាំទីក្រុង Shangluo រួមទាំងស្រុក Zhashui បានធ្វើឱ្យមានភាពអាសន្នក្នុងការគ្រប់គ្រងទឹកជំនន់កម្រិត III។ ទីកន្លែងទាក់ទាញភ្ញៀវទេសចរ និងអាជីវកម្មជិះក្បូនទាំងអស់ក្នុងតំបន់នោះត្រូវបានបិទ ស្របពេលដែលសេវាកម្មរថយន្នតក្រុងដឹកអ្នកដំណើរក៏ត្រូវបានផ្អាក ការដ្ឋានសំណង់និងប្រតិបត្តិការឧស្សាហកម្មត្រូវបានផ្អាក ហើយការគ្រប់គ្រងចរាចរណ៍ត្រូវបានធ្វើឡើងជាបណ្តោះអាសន្ន នៅលើដងផ្លូវសំខាន់ៗ និងនៅតាមស្ថានីយបង់ប្រាក់ផ្លូវហាយវេនៅទូទាំងដែនសមត្ថកិច្ចរៀងៗខ្លួន។ ភ្លៀងធ្លាក់ខ្លាំងបានប៉ះពាល់ដល់ភូមិចំនួន ៥៤នៅក្នុងទីក្រុងចំនួន៩ និងបានបំផ្លាញ ចំនួន៣៤៥ខ្នង និងបង្ខំឱ្យជម្លៀសប្រជាជនជាងចំនួន៥ពាន់នាក់ នេះបើយោងតាមរបាយការណ៍របស់ CCTV។ អាជ្ញាធរនៅ Yichang បានជម្លៀសប្រជាជនចេញសរុបចំនួន ១៥៨២នាក់ដោយប្រុងប្រយ័ត្នថែមទៀតផង។ នៅក្នុងស្រុក Zigui ទីក្រុង Yichang ភ្លៀងធ្លាក់ខ្លាំងរយៈពេលដ៏ខ្លីនេះ បានបណ្តាលឱ្យទឹកទន្លេ និងទឹកអូរមួយចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលនាំឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងតំបន់ទំនាប និងសហគមន៍ជនបទ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ