Buva Sea Cambodia ត្រូវប្តូរឈ្មោះជាផ្លូវការហើយនៅថ្ងៃទី១ខែសីហានេះ! ទៅជា Vireak Buntham Speed Ferry ប្រកបដោយស្នាមញញឹម និងទំនុកចិត្តទ្វេដង

ហេតុអ្វីបានជាយើងខ្ញុំត្រូវផ្លាស់ប្តូរឈ្មោះ?

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានកិត្តិយសសូមធ្វើការប្រកាសឈ្មោះចាប់ពីពេល នេះតទៅ គឺក្រុមហ៊ុនទូកល្បឿនលឿន ប៊ូវា ស៊ី កម្ពុជា ឬ Buva Sea Cambodia ត្រូវប្តូរឈ្មោះជាផ្លូវការទៅជា វីរះ ប៊ុនថាំ ស្ពីតហ្វេរី Vireak Buntham Speed Ferry វិញ។ វីរះ ប៊ុនថាំ ស្ពីតហ្វេរីឬ Vireak Buntham Speed Ferry សូមប្តេជ្ញាចិត្តបន្តផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ផាសុកភាព និងទំនុកចិត្តខ្ពស់បំផុតជូនដល់អតិថិជនទាំងអស់ជានិច្ច។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ Buva Sea Cambodia បានផ្សារភ្ជាប់អ្នកដំណើរទៅកាន់ដែលសមុទ្រដ៏ស្រស់ស្អាត របស់ប្រទេសកម្ពុជាយើង តាមរយៈសេវាកម្មទូកល្បឿនលឿនដែលមានសុវត្ថិភាព ផាសុកភាព ប្រកបដោយស្នាមញញឹម។ ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់របស់ក្រុមហ៊ុនក្នុងស្រុកមួយ ដែលជាបុត្រសម្ព័ន្ធរបស់ Vireak Buntham Group យើង ខ្ញុំកំពុងឈានចូលជំពូកថ្មីមួយនៃការអភិវឌ្ឍប្រកបដោយទំនុកចិត្តខ្ពស់។ ចាប់ពីថ្ងៃនេះតទៅ សេវាកម្មទូកល្បឿនលឿនរបស់យើង នឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធដឹកជញ្ជូនរួម ដែលតភ្ជាប់ការធ្វើដំណើរតាមផ្លូវគោក ផ្លូវសមុទ្រ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្រោមម៉ាកយីហោតែមួយ ដែលអតិថិជនជឿទុកចិត្តបាន។ ការផ្លាស់ប្តូរនេះគឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់យើងខ្ញុំសម្រាប់អនាគត ខណៈដែលយើងខ្ញុំនៅតែរក្សាការប្តេជ្ញាចិត្តដដែល និងកាន់តែប្រសើរជាងមុនក្នុងការផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាព ដែលអតិថិជនតែងតែជឿជាក់និងទុកចិត្តបាន។ សូមបញ្ជាក់ថាឈ្មោះថ្មី វិរៈ ប៊ុនថាំ ស្ថិតហ្វេរី ឬ Vireak Buntham Speed Ferry នឹងបន្តផ្តល់ស្នាមញញឹមដដែល ដំណើរការដោយសុវត្ថិភាពដដែល ព្រមទាំងមានភាពទាន់សម័យ រហ័សទាន់ចិត្តជាងមុនថែមទៀតផង៕