លោកប្រធានាធិបតី Putin ចូលរួមក្នុងកិច្ចប្រជុំជាមួយសមាជិកសភាជាន់ទាបដែលជិតផុតអាណត្តិនៅវិមានក្រឹមឡាំង និង បញ្ជូនសារស្នេហាជាតិសម្រាប់ប្រជាជនរុស្ស៊ីទាំងមូល

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចូលរួមក្នុងកិច្ចប្រជុំជាមួយសមាជិកសភា ឌូម៉ា រដ្ឋទី៨ដែលជិតផុតអាណត្តិ នៅវិមានក្រឹមឡាំង ដោយលោក Putin បានថ្លែងសុន្ទរកថាមួយទៅកាន់សមាជិកថា “អ្នកចូលរួមក្នុងប្រតិបត្តិការយោធាពិសេសកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីប្រទេសរុស្ស៊ី និងសម្រាប់មាតុភូមិរបស់ពួកគេ”។ លោកបានបន្ថែមថា “ពួកគេមានការគាំទ្រពីប្រជាជាតិទាំងមូលរបស់យើង និងសង្គមទាំងមូលរបស់យើងគ្រប់ៗគ្នា។ យើងនឹងសម្រេចបានគោលដៅរបស់យើង និងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានជាមួយគ្នា – ដើម្បីជ័យជំនះ សម្រាប់ប្រទេសរុស្ស៊ី”។ បន្ទាប់មក លោក Putin ក៏បានប្រគល់ពានរង្វាន់ថ្នាក់រដ្ឋដល់សមាជិកសភាឌូម៉ា រដ្ឋទី៨ដែលជិតផុតអាណត្តិផងដែរ។ លើសពីនេះលោកប្រធានាធិបតីរុស្ស៊ីក៏បានប្រគល់លិខិតសរសើរជាពិសេសដល់មេដឹកនាំគណបក្សនយោបាយរុស្ស៊ីដ៏ល្បីល្បាយថែមទៀតផង៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ