សាលាបណ្តុះបណ្តាល KKIM Standard Beauty Academy រួមជាមួយដៃគូសហការ រៀបចំពិធីប្រគល់សញ្ញាបត្រ និងលិខិតសរសើរ ជូនដល់សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សា ជំនាន់ទិ១ ផ្នែកថែរក្សាសម្ផស្ស ដោយជោគជ័យ
សាលាបណ្តុះបណ្តាល KKIM Standard Beauty Academy រួមជាមួយដៃគូសហការ រៀបចំពិធីប្រគល់សញ្ញាបត្រ និងលិខិតសរសើរ ជូនដល់សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សា ជំនាន់ទិ១ ចំនួន៤៧នាក់ ដែលបានបញ្ចប់ការសិក្សា ផ្នែកថែរក្សាសម្ផស្ស ដោយជោគជ័យ។
អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយក អ៊ីខន គ្រុប ថ្លែងថា ជំនាញថែរក្សាសម្ជស្ស ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងលឿន និងផ្ដល់នូវឱកាសការងារយ៉ាងទូលំទូលាយ ។ហើយវិស័យនេះមិនត្រឹមតែតម្រូវឱ្យមានទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការចំណេះដឹងបច្ចេកទេស និងវិទ្យាសាស្ត្រស្បែកត្រឹមត្រូវផងដែរ។ អ្នកឧកញ៉ា បន្តថា វិស័យថែរក្សាសម្ផស្ស ក៏អាចជួយរុញច្រានសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ ជាពិសេសដល់ស្ត្រី និងកាត់បន្ថយភាពអត់ការងារធ្វើក្នុងប្រទេសកម្ពុជា។
អ្នកឧកញ៉ាបណ្ឌិត បញ្ជាក់ដែរថា ការរៀនសូត្រពេញមួយជីវិត ។ចំពោះសញ្ញាបត្រ ដែលទទួលបាននាពេលនេះ គឺគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ សិក្ខាកាម ត្រូវបន្តខិតខំរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពបន្ថែមជានិច្ចដោយសារបច្ចេកវិទ្យានិងតម្រូវការទីផ្សារប្រែប្រួលលឿន។ ជាពិសេស ត្រូវមានសីលធម៌វិជ្ជាជីវៈ ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ការទទួលខុសត្រូវ និងសីលធម៌ក្នុងការបម្រើអតិថិជន និងសង្គម។ សញ្ញាបត្រដែលសិក្ខាកាមទាំងអស់ទទួលបាននាពេលនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការបើកអាជីវកម្ម ឬប្រកបមុខរបរដោយស្របច្បាប់ ដោយទទួលស្គាល់ពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ដោយស្របតាមច្បាប់។
លោកស្រី ឈួ គីមសួង ជាស្ថាបនិកសាលាបណ្ដុះបណ្ដាលផ្នែកថែរក្សាសម្ផស្ស KKIM Standard Beauty Academy បានឲ្យដឹងដែរថា សិស្សានុសិស្សទាំងអស់ ដែលបានបញ្ចប់ការសិក្សា នាពេលនេះ ពិតជាមានវិជ្ជាជីវៈត្រឹមត្រូវ ស្របតាមស្តង់ដារអន្តរជាតិពិតប្រាកដ ព្យាបាលស្បែកមុខ និងស្បែកដងខ្លួនប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ។ សាលាបណ្តុះបណ្តាល ពួកយើងមិនត្រឹមតែបង្រៀនអ្នកឲ្យចេះតែមួយមុខនោះទេ តែយើងបង្កើតអ្នកឲ្យខ្លាំងនៅក្នុងវិស័យថែរក្សាសម្ផស្សស្របតាមស្តង់ដារប្រទេសកម្ពុជា។
លោកស្រី បញ្ជាក់ដែរថា ក្នុងបរិបទនេះ ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជារឹសគល់ដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាមួយបច្ចេកទេសថ្មីៗ ឧបករណ៍ទំនើប និងស្តង់ដារសេវាកម្មកំពុងត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅលើពិភពលោក។ អ្នកដែលមានជំនាញពិតប្រាកដ និងបន្តអភិវឌ្ឍខ្លួនជានិច្ច នឹងមានឱកាសរីកចម្រើនកាន់តែច្រើន មិនថាណានៅក្នុងប្រទេស ឬនៅលើទីផ្សារអន្តរជាតិនោះឡើយ។ ការមានជំនាញមួយនៅក្នុងដៃ គឺជាទ្រព្យសម្បត្តិដែលគ្មាននរណាមកឆក់ប្លន់ពីយើងបានឡើយ។ ជំនាញអាចបង្កើតការងារ ជំនាញអាចបង្កើតអាជីវកម្ម ហើយជំនាញក៏អាចបង្កើតឱកាសថ្មីៗសម្រាប់អនាគតផងដែរ។
សិស្សានុសិស្ស ដែលបញ្ចប់ការសិក្សា ពីសាលាបណ្តុះបណ្តាល KKIM Standard Beauty Academy នឹងក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព អាចបំពេញការងារប្រកបដោយគុណភាព មានសមត្ថភាពប្រកួត
ប្រជែងទាំងក្នុងប្រទេស និងអាចធ្វើឱ្យប្រទេសកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិ។







