លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ និងផែនការហ្វឹកហ្វឺន

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខ និងផែនការហ្វឹកហ្វឺនកងរាជអាវុធហត្ថ ៖

១. ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ អាស៊ានបូកបីលើកទី៨ និងកិច្ចការមុខងារសាធារណៈនិងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៤-២០២៦។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប នាថ្ងៃទី២-៦ ខែសីហា ឆ្នាំ២០២៦ខែក្រោយនេះ។

២. កាងារត្រៀមរៀបចំក្បួនរថយន្តសុីរ៉ែនសម្រាប់បិទក្រោយក្បួនគណៈប្រតិភូ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា។

៣. កាងារត្រៀមរៀបចំក្បួនរថយន្តសុីរ៉ែនសម្រាប់បិទក្រោយក្បួនគណៈប្រតិភូ នៃសន្និសីទប្រធានសភា នៃអន្តរសភា(ISC) លើកទី២ នៅ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦-២៩ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។

៤. ត្រួតពិនិត្យការងារតៀមបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថ ជំនាន់ទី៤៧ ឆ្នាំទី២។

៥. ផែនការវគ្គបំប៉នជំនាញបច្ចេកទេស ដល់កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

៦. បន្តតាមដាន និងអនុវត្តការងារសន្តិសុខ និងជូនក្បួនគណៈប្រតិភូនៅក្នុងខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ និងផែនការហ្វឹកហ្វឺននេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ មេបញ្ជាការគ្រប់បណ្តាអង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តដែលមានការពាក់ព័ន្ធ។