ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមបណ្តាញកសិករ​តេជោ ដើម្បីពិភាក្សាអំពី គម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំជាមួយ​តំណាង​សមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាព​ជនភៀសសឹក នៅខេត្តព្រះវិហារ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនការអាជីវកម្មកសិកម្ម ក្នុងផ្នែកវារីវប្បកម្ម, ចិញ្ចឹមសត្វ, បន្លែ និង​ការកែច្នៃ​ចំណីអាហារ នៅខេត្តព្រះវិហារ តាមរយៈ​ការវិនិយោគពី​ក្រុមហ៊ុនឯកជន លើការបង្កើតចង្កោមអាជីវកម្ម​ចម្បងៗ​ក្នុងបរិបទ​សេដ្ឋកិច្ចចក្រា ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារ, ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតការងារបន្ថែមផងដែរ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារ ARDB៕