អ្នកតវ៉ាជំនាន់ Gen Z របស់ឥណ្ឌាប្រមូលផ្តុំគ្នាតាមដងផ្លូវមួយចំនួនដោយខ្លះបង្អត់អាហារខ្លួនឯង ដើម្បីទាមទារឱ្យរដ្ឋាភិបាលដកតំណែងរដ្ឋមន្រ្តីក្រសួងអប់រំ

ផ្ទុះការតវ៉ាពីជំរុំតូចៗជាច្រើន ដោយមានទាំងក្រុមបាតុករជានិស្សិតបានធ្វើសកម្មភាពរមៀលពូករបស់ពួកគេចេញមកខាងក្រៅ បន្ទាប់ពីរយៈពេលពេញ១យប់ ដែលពួកគេតវ៉ានៅក្រោមដំបូងមេឃបើកចំហ។ នៅចំកណ្តាលជំរុំតវ៉ានោះ មានសកម្មជនម្នាក់ឈ្មោះថា Sonam Wangchuk ដែលធ្លាប់ដេកនៅក្នុងតង់ ក្នុងសភាពរាងកាយទន់ខ្សោយបានបង្ហាញពីផលវិបាកដែលនាំឲ្យមានកូដកម្មនេះ ដោយរូបគេបានអត់អាហារអស់រយៈពេលជាច្រើនសប្តាហ៍។ លោក Wangchuk បាននិយាយថា «បើមិនតមអាហារទេ តើឲ្យយើងធ្វើយ៉ាងម៉េច? តើនឹងមានកុប្បកម្មនៅតាមដងផ្លូវទេ? នោះហើយជាអ្វីដែលយើងមិនចង់ធ្វើវា។ ដូច្នេះនេះគឺជាវិធីសន្តិភាពមួយដើម្បីយកសំឡេងរបស់យើងទៅកាន់រដ្ឋាភិបាល»។ ខណៈដែលអ្នកគាំទ្របង្ហាញពីការព្រួយបារម្ភ ក្រោយពីបានឃើញសភាពរាង្គកាយរបស់គាត់។ បុរសអាយុ ៥៩ឆ្នាំរូបនេះបានក្លាយជានិមិត្តរូបមួយ ដែលមើលទៅមិនទំនងមកពីគណបក្ស Cockroach Janta របស់ឥណ្ឌានោះទេ តែរូបគេជាចលនាដឹកនាំដោយយុវជនតាមប្រព័ន្ធអ៊ីនធឺណិតឲ្យផ្ទុះឡើងកាលពី២ខែមុន និងទទួលបានសន្ទុះគាំទ្រជុំវិញការបែកធ្លាយព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីការប្រឡងចូលថ្នាក់មហាវិទ្យាល័យដែលមានការប្រកួតប្រជែងខ្លាំងក្នុងប្រទេសនេះ។ ជាមួយនឹងកូដកម្មអត់អាហារនៅក្នុងសប្តាហ៍ទីបីរបស់គាត់ អ្នករៀបចំបានព្យាយាមរក្សាដោយការដាក់សម្ពាធលើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi ដែលពួកគេចោទប្រកាន់ថា លោកមិនអើពើនឹងការអំពាវនាវរបស់ពួកគេសម្រាប់ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីអប់រំក្នុងប្រទេស។ ពួកគេបានទុកថាលោក Sonam Wangchuk បានស្លាប់ និងមិនមានការឆ្លើយតបពីរដ្ឋាភិបាលនោះទេ។  នេះបើយោងតាមសម្ដីរបស់ Abhijeet Dipke ជានិស្សិតសាកលវិទ្យាល័យ Boston និងជាស្ថាបនិកនៃគណបក្ស Cockroach Janta ផងដែរ។ ចលនានេះស្វែងរកការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងអប់រំលោក Dharmendra Pradhan ជុំវិញការលេចធ្លាយព័ត៌មានដែលត្រូវបានចោទប្រកាន់ រួមជាមួយនឹងការកែទម្រង់ចំពោះប្រព័ន្ធប្រឡង និងសំណងសម្រាប់ក្រុមគ្រួសារនិស្សិតដែលបានស្លាប់ដោយសារការធ្វើអត្តឃាត មិនថាដោយសារតែការបែកធ្លាយព័ត៌មាន ឬលទ្ធផលប្រឡងនោះទេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ