លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំក្នុងពិធីបុកគ្រឹះអគារស្នាក់នៅសម្រាប់កម្លាំងអាវុធហត្ថបន្ថែម ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថរៀបចំក្នុងពិធីបុកគ្រឹះអគារស្នាក់នៅសម្រាប់កម្លាំងអាវុធហត្ថបន្ថែម ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី។ ស្ថិតក្នុងពេលនោះដែរ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និងក្រុមការងារក៏បានរៀបចំពិធីអុជធូបសែនព្រេន សូមសេចក្តីសុខសប្បាយ គឺដើម្បីបួងសួងសុំពរជ័យ ការការពារពីម្ចាស់ទឹកម្ចាស់ដី ទេវតា និងការគោរពដួងវិញ្ញាណក្ខន្ធបុព្វបុរសផងដែរ។ អគារនេះស្នាក់នៅនេះផងដែរ ដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្នាក់នៅ ធ្វើការ ដើម្បីរួមជាមួយ និងអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចប្រតិបត្តិនូវតួនាទី ភារកិច្ច ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។






