វរសេនីយ៍ទោ អឿន ខួច នាំយកថវិកាចំនួន ១៨០ លានរៀល ឧបត្ថម្ភគាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ផា!
យោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីអបអរសាទរខួបលើកទី៣៣ ទិវាកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) និងដើម្បីគាំទ្រសេចក្តីអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចលនា១ម៉ឺនរៀល១ម៉ឺននាក់ ដើម្បីឧបត្ថម្ភគាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ។ ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ អឿន ខួច នាយការិយាល័យគោលនយោបាយ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកាមូលិធិមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ១៨០លានរៀល ដែលបានមកពីការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថទូទាំងប្រទេសស្របតាមការអំពាវនាវរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងស្របតាមការអំពាវនាវពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ១ម៉ឺនរៀល ១ម៉ឺននាក់។ លោក មាស សារិត ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងលោកស្រី ឌុច គន្ធា មន្ត្រីអង្គភាពប្រតិបត្តិការនៃមូលនិធិគន្ទបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយទាហាននាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ ពិសេស ឯកឧត្តម នាយឧត្តមនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើប្រទេស ដែលបានចូលរួមក្នុងមូលនិធិ១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីជួយដល់ការព្យាបាលកុមារកម្ពុជា។






