តើក្រុមណានឹងក្លាយជាម្ចាស់ជើងឯកលើកពាន FIFA World Cup 2026 ដែលមានទម្ងន់ជាង៦គីឡូក្រាម ស្រោបមាសសុទ្ធ១៨ការ៉ាត់ជិត៥គីឡូក្រាម និងប្រាក់រង្វាន់៥០លានដុល្លារសហរដ្ឋអាម៉េរិកទៅ?

ព្រឹត្តិការណ៍ FIFA World Cup 2026 ដែលមានរយៈពេល៤ឆ្នាំម្តង ជិតបញ្ចប់ទៅហើយ និង កំពុងដំណើរការចូលដល់វគ្គជម្រុះ៨ក្រុម និង ពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។ ការប្រកួតបាល់ទាត់ពិភពលោករបស់ FIFA ឆ្នាំ២០២៦នេះ គឺមាន៤៨ប្រទេសចូលរួមប្រកួតប្រជែងគ្នា មាន១០៤ប្រកួត ដើម្បីដណ្តើមជើងឯកនិងពាន FIFA មាស ដែលមានតម្លៃរាប់លានដុល្លារអាម៉េរិក អំឡុងពេលដែលសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ជាសហម្ចាស់ផ្ទះជាមួយគ្នា។ ពានរង្វាន់បាល់ទាត់ FIFA ដ៏ល្បីល្បាញទូទាំងពិភពលោកត្រូវបានស្ថាប័នកំពូលនេះផលិតឡើងពីមាស ១៨ការ៉ាត់ ទម្ងន់៦.១៧៥គីឡូក្រាម ស្រោបមាសសុទ្ធ ៤.៩៣គីឡូក្រាម មានកម្ពស់៣៦.៨សង់ទីម៉ែត្រ មានស្រទាប់ថ្មពណ៌បៃតងពីរនៅខាងក្រោម ហើយប្រសិនបើពាននេះត្រូវធ្វើចេញពីមាសសុទ្ធវិញ ទំងន់ពាននេះអាចនឹងចំណាយសាច់មាសជិត៧០គីឡូក្រាម ដែលវានឹងធ្វើក្រុមកីឡាករមិនអាចលើកវាឡើង ឬ ដាក់លើក្បាលរបស់ពួកគេបានងាយស្រួលទេ អំឡុងពេលប្រារព្ធពិធីបិទបញ្ចប់នោះ ដូច្នេះហើយបានជា FIFA ផលិតពានរង្វាន់រចនាឱ្យវាប្រហោងក្នុង និងរក្សារូបរាង រចនាបថដូចឆ្នាំ១៩៧៤។ ឆ្នាំ២០២៦នេះ FIFA លេងម៉ាចាស់ដៃជាងកាល FIFA ឆ្នាំ២០២២ ដែលមានត្រឹមតែ៣៦ប្រទេសចូលរួម និង ជាពេលវេលាដែលម្ចាស់ជើងឯកអាហ្សង់ទីនមានរូបកីឡាករឆ្នើម Lionel Messi លើកពានបន្ទាប់ពីជ័យជម្នះរបស់ ពួកគេនៅកាតាជាពានជើងឯកមានតម្លៃប្រហែលជា២៧៧,០០០ដុល្លារអាមេរិកប៉ុណ្ណោះ និង ប្រាក់រង្វាន់៤២លានដុល្លារអាម៉េរិក ប៉ុន្តែពានមាសឆ្នាំ២០២៦នេះវិញ គឺមានតម្លៃច្រើនជាងមុនគុណនឹង២ដងកន្លះឯណោះ។ FIFA បានសម្រេចរចនាពានរង្វាន់ថ្មី ដែលមានភាពស្រដៀងគ្នាជាមួយនឹងពានក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ១៩៧៤ ដែលវាមានតម្លៃត្រឹមតែប្រហែលជា ២៥,០០០ដុល្លារអាមេរិក។ ចុះតើពានរង្វាន់ FIFA World Cup ២០២៦នេះវិញមានតម្លៃប៉ុន្មាន? ពានរង្វាន់ FIFA World Cup កាន់តែមានតម្លៃខ្លាំងឡើងៗក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដោយសារមាសដែល FIFA យកប្រើប្រាស់សម្រាប់ផលិតពានរង្វាន់នេះគឺដើម្បីបង្ហាញនូវកិត្យានុភាពបំផុតរបស់បាល់ទាត់ដែលវាមានតម្លៃប្រហែលជា ៧១៣,000 ដុល្លារអាមេរិក។ យោងតាមទីផ្សារហិរញ្ញវត្ថុ LSEG បានឲ្យដឹងថាតម្លៃមាសពិតប្រាកដនៃពានរង្វាន់នេះបានកើនឡើងឥតឈប់ឈរគឺកើនជាង ១៥៥% ហើយចាប់តាំងពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ មកដែលកាតាជាម្ចាស់ផ្ទះ។ អ្នកវិភាគឈានមុខលើការស្រាវជ្រាវលោហៈរបស់ LSEG លោក Debajit Saha បានសន្មតថាការពានមាសរបស់ FIFA នឹងកាន់តែមានតម្លៃខ្ពស់ ដោយសារតម្លៃមាសសកលកើនជារៀងរាល់ថ្ងៃ ដែលបណ្តាលមកពីភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជានៃវិស័យពាណិជ្ជកម្មសកល និងកំណើនសេដ្ឋកិច្ចយឺតផងដែរ។ គិតត្រឹមឆ្នាំ ២០២៦នេះពានរង្វាន់មាសដ៏ល្បីល្បាញនេះត្រូវបានគេប៉ាន់ប្រមាណថាអាចមានតម្លៃសរុបជិត ២០លានដុល្លារ អាម៉េរិក ទោះបីជាតម្លៃវត្ថុធាតុដើមពិតប្រាកដរបស់វាទាបជាងច្រើនក៏ដោយ។ ភាពខុសគ្នាយ៉ាងខ្លាំងរវាងលេខទាំងពីរនោះគឺដោយសារតែកិត្យានុភាព ភាពកម្រ និងសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃការប្រកួតនៃប្រទេសនីមួយៗ។ បើយើងនិយាយអំពីប្រាក់រង្វាន់នៃតម្លៃខ្លួនសម្រាប់ក្រុមកីឡាករតាមប្រទេសនីមួយវិញក៏មិនធម្មតាដែរ គឺ FIFA បង្កើនលើសឆ្នាំមុនដល់ទៅជិត ១៥% នៃកញ្ចប់ថវិកាចំណាយសរុបក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ដែលជាចំនួនបំបែកកំណត់ត្រាមិនធ្លាប់មានរហូតដល់៨៧១លានដុល្លារអាម៉េរិក ដោយថ្នាក់ដឹកនាំ FIFA បានសំយោគសម្រេចគ្នា ដោយអនុម័តតួលេខនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៣៦របស់ខ្លួននៅទីក្រុង Vancouver កាលពីថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៦ លើសពីឆ្នាំ២០២២កញ្ចប់ចំណាយសរុបមានចំនួន៧២៧លានដុល្លារអាម៉េរិក។ សម្រាប់ឆ្នាំ២០២៦នេះប្រទេសដែលឈ្នះជាជើងឯក ឬ Champion មិនត្រឹមតែទទួលបានពានមាសកើនតម្លៃជិត២០លានដុល្លារនោះទេ បន្ថែមនូវប្រាក់រង្វាន់៥០លានដុល្លារអាម៉េរិក។ ប្រទេសជើងឯករង ឬ Runner Up ទទួលបានប្រាក់រង្វាន់៣៣លានដុល្លារអាម៉េរិក, ចំណាត់ថ្នាក់លេខ៣ ឬ Third Place ទទួលបានប្រាក់រង្វាន់២៩លានដុល្លារ, ឬអាចបញ្ជូលស្បែកជើងមាស និង ស្រោមដៃមាសផងដែរ។ ចំណែកចំណាត់ថ្នាក់លេខ៤ ឬ Fourth Place ទទួលបានប្រាក់រង្វាន់២៧លានដុល្លារ , ក្រុមប្រទេសដែលចូលវគ្គ៨ក្រុមចុងក្រោយ (ចំណាត់ថ្នាក់ពីលេខ៥-៨) ឬ Quarterfinal ទទួលបានប្រាក់រង្វាន់១៩លានដុល្លារអាម៉េរិក , ក្រុមប្រទេសដែលចូលវគ្គ១៦ក្រុម(ចំណាត់ថ្នាក់ពីលេខ៩-១៦) ឬ Round of 16 ទទួលបានប្រាក់រង្វាន់១៥លានដុល្លារ , ក្រុមប្រទេសចូលវគ្គ៣២ក្រុម(ចំណាត់ថ្នាក់ពីលេខ១៧-៣២)ឬ Round of 32 ទទួលបានប្រាក់រង្វាន់១១លានដុល្លារ ,

Khemerith Dalis, [Jul 9, 2026 at 12:41]

និង ក្រុមជម្រុះក្នុងវគ្គចែកពូល (ចំណាត់ថ្នាក់ពីលេខ៣៣-៤៨) ឬ Group Stage Exit ទទួលបានប្រាក់រង្វាន់ ៩លានដុល្លារ ហើយថវិកាបន្ថែម១២លានកន្លះទៀតសម្រាប់បណ្តាប្រទេសដែលមានសិទ្ធិចូលរួមប្រកួតនីមួយៗ ដូច្នេះយ៉ាងអន់បំផុតក៏ក្រុមដែលនៅបាតតារាងក៏ទទួលបានប្រាក់រង្វាន់ពី FIFA ជាង២០លានដុល្លារដែរ នេះក៏ជាមូលហេតុមួយដែលធ្វើឲ្យព្រឹត្តិការណ៍ FIFA World Cup ២០២៦ កក្រើកខុសពីឆ្នាំមុនៗកើនទាំងប្រាក់រង្វាន់ កើនទាំងម្ចាស់ផ្ទះរហូតដល់៣សហម្ចាស់ផ្ទះ ហើយការប្រកួតដែលកំពុងដំណើរទៅនេះគឺរាប់ចាប់ពី១១ខែមិថុនា ដល់ថ្ងៃទី១៩ខែកក្កដា ហើយអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកកំពុងរង់ចាំមើលថាក្រុមបាល់ទាត់ប្រទេសណាដែលនឹងក្លាយជាជើងឯក FIFA ឆ្នាំ២០២៦នេះ ជាមួយនឹងពានមាស និង ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ?

សម្រួលអត្ថបទ៖ សុផារិន្ទ