អ្នកគាំទ្រអាហ្សង់ភ័យផង-ត្រេកអរផងក្រោយពីក្រុម Messi តាមវាយបកអេហ្សីបរហូតបានជ័យជម្នះលទ្ធផល៣-២! ស្របពេលដែលក្រុមស្វីស-កូឡ៊ុំប៊ីចូលដល់បាល់កាត់សេចក្តីប៉េណាំងទី៤-៣
អ្នកគាំទ្រអាហ្សង់ទីនបានចាកចេញពីពហុកីឡដ្ឋាន Atlanta ដោយច្រៀងផង រាំផង និងលោតផង បន្ទាប់ពីក្រុមរបស់ពួកគេបានយកឈ្នះក្រុមអេហ្ស៊ីបដោយវាយបកយ៉ាងអស្ចារ្យ ក្រោយចូលតង់ទី២។ ដើមតង់ដំបូងអ្នកគាំទ្រអាហ្សង់ទីន និងនៅទូទាំងពិភពលោកពិតជាតក់ស្លុតនៅពេលឃើញគ្រាប់បាល់របស់អេហ្ស៊ីបចូល២គ្រាប់ដោយនឹកស្មានមិនដល់ ជាពិសេសនៅពេលដែលកីឡាករឆ្នើមរបស់ពួកគេ Lionel Messi មិនអាចស៊ុតបាល់ប៉េណាំងទីចូលសំណាញ់របស់អ្នកចាំទីអេហ្ស៊ីប Shoubir បាននោះទេ។ និងក្រោយមកក្រុមអាហ្សង់ទីនបានព្យាយាមវាយបកយ៉ាងលឿនក្នុងនាមជាជើងឯក FIFA 2022 រហូតទទួលបានលទ្ធផល ៣-២ ។ អ្នកគាំទ្រអាហ្សង់ទីន Manuel Charro បាននិយាយថាវាប្រហែលជាការប្រកួតដ៏ល្អបំផុតដែលខ្ញុំធ្លាប់បានឃើញក្នុងជីវិតរបស់ខ្ញុំសម្រាប់ក្រុមអាហ្សង់ទីនក្នុងព្រឹត្តិការណ៍ World Cup។ អ្នកគាំទ្រម្នាក់ទៀតឈ្មោះថា Sudy Morales បានកាន់រូបថតឪពុករបស់នាងដែលស្លាប់ទោហើយថា៖ឪពុករបស់ខ្ញុំមិនដែលបានឃើញក្រុមអាហ្សង់ទីនជាជើងឯកទេមុនឆ្នាំ២០២២ ហើយវាជាក្តីស្រមៃរបស់នាងដែរ ដែលចង់ឃើញអាហ្សង់ទីនក្លាយជាជើងឯក FIFA ម្តងទៀត។ ដំបូងខ្ញុំអស់សង្ឃឹមពេលឃើញអាហ្សង់ទីនចាញ់ ២-0 ជាមួយអេហ្ស៊ីប ប៉ុន្តែក្រោយមកពួកគេសហការគ្នាបង្ហាញឥទ្ធិពលនៃក្រុមជើងឯកមកវិញ ធ្វើឱ្យពួកយើងរំភើបខ្លាំងណាស់។ ជាបន្តក្រុមអាហ្សង់ទីននឹងលេងជាមួយក្រុមស្វីសនៅជុំបន្ទាប់នាថ្ងៃសៅរ៍នេះក្នុងវគ្គជម្រុះ៨ក្រុមនៅទីក្រុង Kansas រដ្ឋ Missouri។ បើក្រលេកមកមើលក្រុមអ្នកគាំទ្រកូឡុំប៊ីឯណេះវិញគឺមានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេបានចាញ់ក្រុមជម្រើសជាតិស្វីសក្នុងគ្រាប់បាល់កាត់សេចក្តីប៉េណាល់ទីចុងក្រោយ ៤-៣ បន្ទាប់ពីរក្សាលទ្ធផលសូន្យស្មើជាង១២០នាទីកន្លងផុតទៅ។ អ្នកគាំទ្រដែលពាក់អាវពណ៌លឿងរបស់ក្រុមជម្រើសជាតិបានមកចូលរួមទស្សនាពាសពេញទីលាន Soacha កាលពីថ្ងៃអង្គារនេះ ដើម្បីរង់ចាំជប់លៀងក្រោយការប្រកួតវគ្គជម្រុះ ១៦ចប់ ដោយក្តីសង្ឃឹមថាក្រុមកូឡុំប៊ីរបស់ពួកគេនឹងឈ្នះ។ នាង Sandra Patricia Rilas បាននិយាយថាខ្ញុំចង់ឱ្យក្រុមយើងឈ្នះ យើងចង់ក្លាយជាជើងឯកលើកពានឆ្នាំនេះ – នោះជាក្តីស្រមៃរបស់ប្រទេសកូឡុំប៊ីទាំងមូល។ ប៉ុន្តែប្រហែលរង់ចាំមើលឱកាសលើកក្រោយហើយ ព្រោះពួកយើងបានចាញ់គ្រាប់បាល់កាត់សេចក្តីយ៉ាងយុត្តិធម៌ដែរ ដែលធ្វើឱ្យកូឡុំប៊ីក្លាយជាប្រទេសស្ថិតនៅលេខរៀងទី ១១ក្នុងចំណាត់ថ្នាក់ពិភពលោក FIFA ២០២៦៕

សម្រួលអត្ថបទ៖ សុផារិន្ទ





