ឯកឧត្តមសុខ ចាន់ភក្ដី អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈនៅ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសំណេះសំណាលចុះសួរសុខទុក្ខ ពិភាក្សា ពីបញ្ហាប្រឈម និងសំណូមពរនានា ដែលជាកង្វល់របស់បងប្អូនក្នុងមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយអោយបានទាន់ពេលវេលា នៅបរិវេណវត្តគោលាប់ ភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
វេទិកានេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម អនុរដ្ឋលេខាធិការ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ លោកអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មេឃុំ ក្រុមប្រឹក្សាឃុំ មន្រ្តីរាជការ គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ២៥៤នាក់ ស្រ្តី១២១នាក់ ក្នុងនោះបញ្ហាប្រឈមចំនួន ៧ បានដោះស្រាយ និងរង់ចាំនីតិវិធី ។






