Harry Kane រកបានបាល់៦គ្រាប់ស្មើ Messi នៅ FIFA និងក្លាយជាកីឡាករសង្រ្គោះដ៏អស្ចារ្យសម្រាប់ក្រុមអង់គ្លេស ក្រោយពីទម្លាក់កុងហ្កោក្នុងលទ្ធផល២-១ ទៅកាន់វគ្គ១៦ក្រុម

អ្នកគាំទ្រអង់គ្លេសទាំងនៅខាងក្រៅពហុកីឡដ្ឋាន Atlanta និង Mercedes-Benz បានជួបជុំគ្នាយ៉ាងរីករាយបំផុតដើម្បីអបអរសាទរលទ្ធផលប្រកួតបាល់ទាត់កាលពីយប់មិញ រវាងក្រុមជម្រើសជាតិចក្រភពអង់គ្លេសនិងក្រុមជម្រើសជាតិកុងហ្កោ។ កីឡាករឆ្នើមរបស់អង់គ្លេស Harry Kane ត្រូវបានគេដាក់រហ្ស័សនាមឲ្យថាជាអ្នកជួយសង្រ្គោះដ៏អស្ចារ្យ ក្រោយពីរូបគេរកបានគ្រាប់បាល់២គ្រាប់នៅតង់ទីពីរ ដើម្បីជួយក្រុមអង់គ្លេសកក់កៅអីសម្រាប់វគ្គ១៦ក្រុមចុងក្រោយបានដោយសុវត្ថិភាពក្នុងព្រឹត្តិការណ៍ FIFA World Cup 2026។ ហើយគ្រាប់បាល់២គ្រាប់នេះ ក៏បានធ្វើឲ្យ Harry Kane បំបែកកំណត់ត្រាជាកីឡាកររកគ្រាប់បាល់បានជាងគេដូចគ្នាដែរទៅនឹងកីឡាករ  Kylian Mbappé របស់បារាំង និង Lionel Messi របស់អាហ្សង់ទីនដែរ ចំនួន៦គ្រាប់ស្មើ ចាប់ពីបើកឆាកប្រកួតបាល់ទាត់ FIFA ២០២៦នេះ ។  Kane បានរកគ្រាប់បាល់បានច្រើនជាងគេគ្រប់ពេលដែលអង់គ្លេសប្រកួត រហូលដល់តាមបានលទ្ធផលស្មើគ្នាជាមួយនឹងការតែតបាល់បញ្ចូលទី បន្ទាប់ពី Brian Cipenga បានផ្តល់ឱ្យក្រុមកុងហ្គោនូវការនាំមុខ១គ្រាប់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅពាក់កណ្តាលម៉ោង ដូចជាការគម្រាមតោកំណាចអង់គ្លេសដូច្នោះដែរ។ បន្ទាប់មក Kane ក៏បានរកគ្រាប់បាល់កាត់សេចក្តីដោយខ្លួនឯងនៅនាទីទី៨៦តែម្តងពីពហុកីឡដ្ឋាន Mercedes-Benz។
អ្នកគាំទ្រអង់គ្លេស ម្នាក់ឈ្មោះថា Maggie Johnston បាននិយាយថា “មុនដំបូងខ្ញុំពិតជាមានភាពតានតឹងបន្តិចព្រោះអង់គ្លេស មិនអាចទម្លុះសំណាញ់របស់កុងហ្គោបានទេ ហើយបន្ទាប់មកក្តីសង្ឃឹមរបស់យើងក៏បានវិលត្រលប់មកវិញដោយការសង្រ្គោះក្រុម របស់ Harry Kane និង ធ្វើឱ្យយើងកាន់តែសន្ទុះសម្រុកយកឈ្នះតែម្តង”។ សម្រាប់ការប្រកួតបើកឆាកភាគច្រើន អង់គ្លេសហាក់ដូចជាកំពុងឆ្ពោះទៅរកការបរាជ័យដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ World Cup ប៉ុន្តែក្រុមជើងឯក World Cup ឆ្នាំ១៩៦៦ មិនបានធ្វើឱ្យអ្នកគាំទ្រខកបំណងនោះទេ ក្រោយពីជ័យជំនះនេះទៅ ពួកគេនឹងត្រូវប្រកួតជាមួយក្រុមម៉ិកស៊ិកក្នុងវគ្គ 16 ក្រុមចុងក្រោយនៅទីក្រុងម៉ិកស៊ិកនៅថ្ងៃអាទិត្យនេះដែរនៅពហុកីឡដ្ឋាន Azteca ដែលជាទីតាំងនៃគ្រាប់បាល់ដ៏ល្បីល្បាញរបស់កីឡាករ Diego Maradona ដ៏អស្ចារ្យរបស់អាហ្សង់ទីន ដែលបានទម្លាក់អង់គ្លេសចេញពីវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ១៩៨៦។ ការទៅដល់ទីនោះមិនមែនជារឿងងាយស្រួលទេសម្រាប់ការទប់ទល់ជាមួយនឹងក្រុមកុងហ្គោដែលស្ទើរតែទទួលបានជោគជ័យដ៏ធំបំផុតមួយរបស់ពួកគេទៅហើយក្នុងប្រវត្តិសាស្ត្រ World Cup។ ជ័យជម្នះតែមួយគត់របស់អង់គ្លេសក្នុងព្រឹត្តិការណ៍ World Cup បន្ទាប់ពីចាញ់ ១-0 បានកើតឡើងនៅក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ ១៩៦៦ ដែរទល់ជាមួយនឹងអាល្លឺម៉ង់ខាងលិចនៅកីឡដ្ឋាន Wembley៕
 
 
សម្រួលអត្ថបទ៖ សុផារិន្ទ