លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ជា​អធិបតីដឹកនាំកិច្ចប្រជុំស្តីអំពីការចុះផ្សព្វផ្សាយលេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ Hotline 1292

កំពង់ស្ពឺ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតីដឹកនាំកិច្ចប្រជុំ ស្តីអំពីការចុះផ្សព្វផ្សាយលេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ Hotline 1292 និងកសាងបណ្តាញតាមមូលដ្ឋានក្រុង-ស្រុកទូទាំងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ ថ្លែងក្នុងកិច្ចប្រជុំ ក្រោមការគិតគូ និងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ប្រកបចក្ខុវែងឆ្ងាយ ជាពិសេសគឺដើម្បីប្រមូលនូវព័ត៌មាន អំពីស្ថានភាព និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋាន គឺដើម្បីឈានទៅដល់ការពង្រឹង សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានទាំងមូលឲ្យកាន់តែល្អប្រសើរ យោងតាមស្មារតីខាងលើ លោកមេបញ្ជាការ ក៏បានបង្កើតក្រុមការងារចុះផ្សព្វចុះផ្សព្វផ្សាយលេខ​ទូរស័ព្ទ​អន្តរា​គម​ន៍សង្គ្រោះបន្ទាន់ Hotline 1292 និងកសាងបណ្តាញតាមមូលដ្ឋានក្រុង-ស្រុក ទូទាំងខេត្ត ដើម្បីធ្វើបច្ចុប្បន្នភាពឡើងវិញ អ្វីដែលសំខាន់គឺពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕