ពិធីសម្ពោធដាក់លក់ជាផ្លូវការ រថយន្តអគ្គិសនីឆ្លាតវៃ Z20 របស់ក្រុមហ៊ុន Lynk & CO នៅក្នុងប្រទេសកម្ពុជា​

ក្រុមហ៊ុន SDB Group បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃយុគសម័យយានយន្តអគ្គិសនី រៀបចំកម្មវិធីសម្ពោធ និងប្រគល់រថយន្តអគ្គិសនីវៃឆ្លាត Lynk & Co Z20 ជាផ្លូវការ ក្នុងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលត្រឹមតែ ២២,៨០០ ដុល្លារ។

នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាយានយន្តអគ្គិសនីកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការផ្លាស់ប្តូរការរស់នៅឆ្ពោះទៅរកភាពស៊ីវិល័យប្រកបដោយនិរន្តរភាព ក្រុមហ៊ុន SDB Group ដែលជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្តម៉ាកល្បីកម្រិតអន្តរជាតិ Lynk & Co ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្កើតព្រឹត្តិការណ៍ដ៏រំភើប និងអស្ចារ្យបំផុតប្រចាំឆ្នាំ តាមរយៈការរៀបចំកម្មវិធី «ការសម្ពោធជាផ្លូវការ និងប្រគល់រថយន្តម៉ូដែលថ្មី Lynk & Co Z20​ ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើងនៅក្នុងអគារតាំងបង្ហាញដ៏ទំនើបនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍Lynk & Co Space Phnom Penh ដែលជាបេះដូងនៃការបង្ហាញបច្ចេកវិទ្យាយានយន្តឈានមុខគេ។

បន្ទាប់ពីពិធីបើកជាផ្លូវការ លោក Henry Hu អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន SDB Group បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ ចែករំលែកអំពីចក្ខុវិស័យនៃការអភិវឌ្ឍន៍នាពេលអនាគតរបស់ក្រុមហ៊ុន។ លោក Henry Hu បានសង្កត់ធ្ងន់ថា៖ «ថ្ងៃនេះ យើងនាំយករថយន្តអគ្គិសនីជំនាន់ថ្មីដែលមានគុណភាពឈានមុខគេលើពិភពលោកគឺ Lynk & Co Z20 មកកាន់ទីផ្សារប្រទេសកម្ពុជា។ នេះមិនត្រឹមតែជាការបង្ហាញខ្លួននៃផលិតផលដ៏ទំនើបចុងក្រោយបង្អស់នោះទេ ប៉ុន្តែវាគឺជាស្ពានចម្លងដ៏សំខាន់ដែលភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ ជីវិតដ៏ស្រស់បំព្រង និងអនាគតបៃតង។ យើងនឹងយកឱកាសនេះ ដើម្បីបន្តលើកកម្ពស់បទពិសោធន៍ម៉ាកសញ្ញា ពង្រីកប្រព័ន្ធអេកូឡូស៊ីយុទ្ធសាស្ត្រឱ្យកាន់តែទូលំទូលាយ នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបង្កើតបទពិសោធន៍ធ្វើដំណើរដ៏ឆ្លាតវៃ ងាយស្រួល និងសម្បូរបែបសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ។​

លោក Henry Hu ក៏បានប្រកាសបន្ថែមទៀតថា ក្រុមហ៊ុន SDB Group បានឈានដល់កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ នេះជាសញ្ញាសម្គាល់នៃការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនូវធនធានប្រកបដោយសក្តានុពលរបស់ភាគីទាំងសងខាង ដើម្បីរួមគ្នាបើកទំព័រថ្មីនៃការរួមបញ្ចូលគ្នារវាង “រថយន្តឆ្លាតវៃ និងជីវិតឌីជីថល”។ ទៅថ្ងៃអនាគត ក្រុមហ៊ុន SDB Group នឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាអភិវឌ្ឍន៍រយៈពេលវែង ដោយចាប់ដៃជាមួយការិយាល័យកណ្តាល Lynk & Co, ក្រុមហ៊ុន Cellcard និងដៃគូដទៃទៀត ដើម្បីបន្តពង្រឹងវត្តមាននៅក្នុងទីផ្សារកម្ពុជា បន្តធ្វើឱ្យប្រសើរឡើងនូវមុខងារផលិតផល និងសេវាកម្មក្រោយការលក់ បង្កើតតម្លៃដែលលើសពីការរំពឹងទុកសម្រាប់អ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការផ្លាស់ប្តូរ និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មយានយន្តនៅក្នុងប្រទេសកម្ពុជា។

រថយន្ត Lynk & Co Z20 បានទាក់ទាញខ្សែភ្នែក ជាមួយនឹងការរចនាម៉ូតយ៉ាងទាក់ទាញបែប Aerodynamic, ប្រព័ន្ធភ្លើង LED ដ៏ទំនើប និងផ្នែកខាងក្នុង (Interior) ដែលបំពាក់ដោយបច្ចេកវិទ្យា Digital Cockpit វៃឆ្លាតដែរផ្ដល់នូវផាសុកភាពខ្ពស់ ។ ក្រុមហ៊ុន SDB Group បានប្រកាសជាផ្លូវការថា រថយន្តអគ្គិសនីលំដាប់ប្រណីត និងវៃឆ្លាត Lynk & Co Z20 នេះ ត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែ ២២,៨០០ ដុល្លារ (22,800$) តែប៉ុណ្ណោះ!

ដើម្បីជាការតបស្នងចំពោះអតិថិជនដែលបានជឿជាក់ និងធ្វើការកក់ទុកមុន ចាប់តាំងពីយុទ្ធនាការដំបូង ក្រុមហ៊ុន SDB Group ក៏បានរៀបចំពិធីប្រគល់រថយន្តវគ្គដំបូងបង្អស់ (First Delivery) យ៉ាងអធិកអធមនៅក្នុងកម្មវិធី។ នេះជាពេលដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រសម្រាប់ម្ចាស់រថយន្ត ដែលពួកគេបានក្លាយជាមនុស្សដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ក្នុងការទទួលបានសោរ និងការធ្វើជាម្ចាស់កម្មសិទ្ធិនៃរថយន្តអគ្គិសនីមួយនេះ៕