ពេលវេលាកាន់តែរំកិលទៅមុខ ប្រតិបត្តិការស្វែងរកមនុស្សកាន់តែខ្លីទៅៗក្នុងគ្រោះរញ្ជួយដីនៅវេណេហ្ស៊ូអេឡាជាមួយអ្នកស្ម័គ្រជាង១ម៉ឺននាក់! ខណៈមនុស្សស្លាប់កើនដល់១៧១៩នាក់ហើយ
ក្រុមជួយសង្គ្រោះក្នុងស្រុក និងអន្តរជាតិបានកំពុងប្រណាំងប្រជែងជាមួយនឹងពេលវេលាយ៉ាងស្វិតស្វាញបំផុត ដើម្បីទាញយកអ្នករស់រានមានជីវិតចេញពីគំនរបាក់បែកនៅក្នុងប្រទេសវេណេហ៊្សូអេឡាបន្ទាប់ពីរយៈពេល៥ថ្ងៃ នៃគ្រោះរញ្ជួយដីដ៏ខ្លាំងផ្ទួនៗ បានរញ្ជួយនៅភាគខាងជើងរដ្ឋ La Guaira។ លោក Jorge Rodriguez ប្រធានរដ្ឋសភាប្រទេសនេះ បានបញ្ជាក់ពីចំនួនមនុស្សស្លាប់កើនដល់ ១៧១៩នាក់ ហើយមានអ្នកស្ម័គ្រចិត្តចូលរួមចំនួន១ម៉ឺននាក់ហើយមកដល់ពេលនេះ ក្រោមការរៀបចំផែនការរបស់មន្ត្រី ដើម្បីបន្តការងារជួយសង្គ្រោះ និងស្តារឡើងវិញដែរ។ រដ្ឋាភិបាលវេណេហ៊្សូអេឡាបានកំពុងប្រឈមនឹងការរិះគន់កាន់តែខ្លាំងឡើងពីសំណាក់ប្រជាជនវេណេស៊ុយហ្ស៊ូអេឡាខ្លួនឯងថា៖ បានឆ្លើយតបយឺតយ៉ាវ និងមិនគ្រប់គ្រាន់ ដែលភាគច្រើនទុកឱ្យជនស៊ីវិលជាសាច់ញាតិជាអ្នកប្រតិបត្តិក្នុងកិច្ចខិតចំប្រឹងប្រែងទៅវិញ ដើម្បីជួយសង្គ្រោះមនុស្សដែលបានកប់ក្រោ អគារដួលរលំជាង៧០០អគារ។ មនុស្សរាប់ពាន់នាក់ទៀតត្រូវបានរាយការណ៍ថានៅតែបាត់ខ្លួននៅឡើយ។ ទោះបីជាលទ្ធភាពនៃការស្វែងរកមនុស្សនៅរស់រានមានជីវិតបានថយចុះជារៀងរាល់ម៉ោងក៏ដោយ ប៉ុន្តែក្រុមជួយសង្គ្រោះនៅតែបន្តជួយសង្គ្រោះមនុស្សរស់រានមានជីវិតមួយចំនួនចេញពីគំនរបាក់បែកតាមដែលអាចធ្វើទៅបាន ដើម្បីរំលែកសេចក្តីទុក្ខព្រួយបន្តិចបន្តួចដល់ក្រុមគ្រួសារជនរងគ្រោះ។ ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេហ្ស៊ូអេឡា លោក Delcy Rodríguez បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា ទោះបីជាកម្រិតធ្ងន់ធ្ងរបានកន្លងផុតទៅក៏ដោយ ប៉ុន្តែការស្វែងរកអ្នករស់រានមានជីវិតនឹងនៅបន្តដដែល ខណៈរដ្ឋាភិបាលបាននិយាយថា មានកម្មករជួយសង្គ្រោះជាង ២៦០០ នាក់មកពីជុំវិញពិភពលោកបានមកជួយពួកគេ ជាមួយសុនខហិតក្លិន ជំនាញស្វែងរកមនុស្ស និងគ្រឿងចក្រជាច្រើនដែរនៅទីតាំងគ្រោះជាច្រើន៕
សម្រួលអត្ថបទ៖ សុផារិន្ទ






