លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ បន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) ក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292 នៅវិទ្យាល័យ​បន្ទាយ​ប្រណាំង​ ក្នុងភូមិសាស្ត្រស្រុកស្រុកឱរ៉ាល់

កំពង់ស្ពឺ ​៖ ដោយ​មានការ​ចង្អុល​បង្ហាញ ​និង​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ​​ កង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​​​​​​​ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ បានអញ្ជើញ​ដឹកនាំ​កម្លាំង​ជំនាញ​កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ រួម​នឹង​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់​​ ក្រុម​ការងារ​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​ខេត្ត​កំពង់ស្ពឺ​​​​ បានចុះអប់រំផ្សព្វផ្សាយស្ដីអំពី”យើងរួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង និងលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់​​ Hotline1292 នៅវិទ្យាល័យ​បន្ទាយប្រណាំង ស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដែលមានចូលរួមសហការពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចំនួន៦៤២នាក់ ស្រីចំនួន៣៥៤នាក់ ព្រមទាំងគ្រូចំនួន២១នាក់ ស្រីចំនួន៧នាក់ផងដែរ៕

លោកវរសេនីយ៍ទោ ណុល ដារា​ និងក្រុម​ការងារ​អាវុធហត្ថ​ ព្រមទាំងក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ខេត្ត​កំពង់ស្ពឺ​ ក៏បានផ្សព្វផ្សាយពន្យល់ប្រាប់ អំពីផលប៉ះពាល់នៃគ្រឿងញៀន (បារីអេឡិចត្រូ និច) និងក្មេងទំនើង ជាពិសេសផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដោយបានពន្យល់ណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀបក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ មណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ (២៤ម៉ោងលើ២៤ម៉ោង)។

តាមប្រសាសន៍ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ យុវជនទាំងអស់ត្រូវតែជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងរៀនសូត្រដើម្បីបន្តពង្រឹងសមត្ថភាពខ្លួនឯងឱ្យប្រែក្លាយជាធនធានប្រកបដោយសក្ដានុពលរួមចំណែក ក្នុងការអភិវឌ្ឍ​សង្គម​ជាតិ។

ប្រសិនបើជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍​ ឫឧបទ្ទវហេតុផ្សេងៗហើយ ត្រូវការជំនួយអន្តរាគមន៍សង្គ្រោះពីកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៍ សង្គ្រោះបន្ទាន់ HotLine 1292 ដោយមិនចំណាយលុយ នៅក្នុងការខលឡើយ24/24ម៉ោង ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp​​​ និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ៕