ក្រុមសាម៉ូរ៉ៃជប៉ុនកំពុងធ្វើឱ្យអ្នកគាំទ្រតំបន់អាស៊ីមានមោនភាពខ្លាំង!ក្រោយពីលទ្ធផលស្មើ១-១ជាមួយស៊ុយអែតក្នុងវគ្គចែកពូល នឹងត្រៀមខ្លួនប្រកួតជាមួយក្រុមខ្លាំងប្រេស៊ីលនៅថ្ងៃចន្ទ  

អ្នកគាំទ្របាល់ទាត់នៅទីក្រុងតូក្យូបានអបអរសាទរនាព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីក្រុមជម្រើសជាតិជប៉ុនរបស់ពួកគេបានឡើងស្មើជាមួយក្រុមស៊ុយអែតក្នុងការប្រកួតវគ្គចែកពូលចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយបញ្ជូនក្រុមទាំងពីរឡើងទៅកាន់វគ្គជម្រុះដែរ។ អ្នកគាំទ្រសាមូរ៉ៃខៀវ ប្រចាំតំបន់អាស៊ីបានប្រមូលផ្តុំគ្នានៅទីតាំងទស្សនាសាធារណៈ និងក្លិបកីឡារបស់ទីក្រុងតូក្យូដើម្បីទស្សនាការប្រកួតនេះរហូតដល់ចប់ និង ទទួលបានលទ្ធផលស្មើ។ ធ្វើទៅតាមតម្រូវការកំណត់ គឺមាន មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅតាមផ្លូវ Shibuya Crossing ដ៏ល្បីល្បាញរបស់ទីក្រុងតូក្យូ ដើម្បីអបអរសាទរការឡើងដល់ដំណាក់កាលបន្ទាប់នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA ។ អ្នកគាំទ្របាល់ទាត់ម្នាក់ដែលមានឈ្មោះថា Shibuni Makita បានប្រាប់ថា រូបគេជឿជាក់ថាក្រុមជប៉ុនខ្លាំងណាស់ ហើយក្រុមនេះត្រូវកែលម្អយុទ្ធសាស្ត្រលេងខ្លះរបស់ពួកគេ មុនពេលពួកគេប្រឈមមុខនឹងក្រុមខ្លាំងប្រេស៊ីល ដោយពួកគេត្រូវប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញបំផុត”។ កីឡាករ Daizen Maeda បានជួយក្រុមជប៉ុននាំមុខ ហើយ Anthony Elanga បានស៊ុតបញ្ចូលទីនៅ៦នាទីក្រោយមក ដោយជួយស៊ុយអែតតាមស្មើ ១-១ នៅយប់ថ្ងៃព្រហស្បតិ៍នេះពីការប្រកួតនៅទីក្រុង Arlington រដ្ឋ Texas។ ជប៉ុនកំពុងឡើងចេញពីវគ្គចែកពូលជាលើកទីបីជាប់ៗគ្នាហើយ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក និងជាលើកទី៥ក្នុងចំណោម៧លើកចាប់តាំងពីពួកគេបានឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយជាលើកដំបូងក្នុងនាមជាសហម្ចាស់ផ្ទះក្នុងឆ្នាំ ២០០២។ ក្រុមជប៉ុនបានបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល F បន្ទាប់ពីហូឡង់ ហើយនឹងត្រូវប្រកួតជាមួយក្រុមខ្លាំងប្រេស៊ីលនៅទីក្រុងហ៊ូស្តុននៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ក្រុមស៊ុយអែតវិញបានឡើងដល់វគ្គចែកពូល៤ដងចុងក្រោយដែលពួកគេបានឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ចាប់តាំងពីឆ្នាំ ១៩៩៤មក និងនៅពេលដែលពួកគេបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកចុងក្រោយដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតដែរ៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ