អ្នកគាំទ្រប្រេស៊ីលរាប់ពាន់នាក់បង្ហាញក្តីសាទរយ៉ាងខ្លាំងនូវជ័យជម្នះគ្រាប់បាល់ FIFA World Cup ៣-០ផ្តួលគូប្រកួតស្កុតឡេន ដើម្បីកក់កៅអី៣២ក្រុមជាមួយនឹងកីឡាករឆ្នើម Neymar

អ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅឆ្នេរ Copacabana ដ៏ល្បីល្បាញរបស់ទីក្រុង Rio de Janeiro កាលពីថ្ងៃពុធនេះ ដើម្បីអបអរសាទរជ័យជម្នះ ៣-០ របស់ក្រុមជម្រើសជាតិប្រេស៊ីលលើប្រទេសស្កុតឡេន ដែលជាលទ្ធផលមួយបានធានាកៅអីជើង៣២ក្រុមសម្រាប់ឯក៥សម័យកាលនេះក្នុងវគ្គជម្រុះនៃព្រឹត្តិការណ៍ World Cup និងក្លាយជាក្រុមជើងឯកនៃពូល C។ អ្នកគាំទ្របានទស្សនាការប្រកួតវគ្គចែកពូលលើកទីបី និងចុងក្រោយរបស់ប្រេស៊ីលនៅលើអេក្រង់យក្សតាមទីសាធារណៈនៅឯមាត់សមុទ្រយ៉ាងច្រើនកុះករ។ សហគ្រិនវ័យ២០ឆ្នាំម្នាក់ មានឈ្មោះថា Emilly de Souza បាននិយាយថា “កីឡាករ Vinícius Júnior ឬ Vini Jr. កំពុងលេចធ្លោខ្លាំង ដូចដែលយើងអាចមើលឃើញពីទម្រង់លេងរបស់គេក្នុងការប្រកួតចុងក្រោយនេះ ដោយរូបគេតែឯងអាចរកគ្រាប់បាល់បានយ៉ាងល្អសម្រាប់ក្រុមជម្រើសជាតិ។ Vinícius Júnior បានស៊ុតបញ្ចូលទីនៅនាទីទី៧ និងបានបន្ថែមគ្រាប់បាល់ទីពីរមុនពេលសម្រាកពាក់កណ្តាលម៉ោង ដោយផ្តល់ឱ្យគាត់នូវគ្រាប់បាល់ពីការប្រកួតទាំងបីក្នុងពូល បានឈានដល់កម្រិតដូចជាមួយនឹងកីឡាករ Kylian Mbappé របស់បារាំងដោយរកបាន៤គ្រាប់ ដែលនៅពីក្រោយ Lionel Messi ដែលជាអ្នកនាំមុខគេរកគ្រាប់បាល់ក្នុងការប្រកួតលើកនេះ។ ចំណែកកីឡាករ Neymar Jr. បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតនេះដែរ ក្រោយពីរូបគេបានចូលលេងជាកីឡាករបម្រុងនៅនាទី ទី៧៦ ជាមួយក្រុម។ តារាកីឡាករដ៏ឆ្នើមរបស់ប្រេស៊ីលរូបនេះបានខកខានការប្រកួត២លើកដំបូងមកហើយសម្រាប់ក្រុមប្រេស៊ីល បន្ទាប់ពីរងរបួសកំភួនជើងស្តាំ។ ប្រេស៊ីលនឹងលេងក្នុងវគ្គ៣២ក្រុមចុងក្រោយនៅថ្ងៃទី២៩ខែមិថុនា បន្ទាប់ពីឡើងទៅវគ្គបន្តក្នុងនាមជាក្រុមលេខមួយក្នុងពូល C។ គូប្រជែងរបស់ពួកគេនឹងក្លាយជាក្រុមលេខ២ ពីពូល F ដែលរួមមានហូឡង់ ជប៉ុន ស៊ុយអែត និងទុយនេស៊ី ដោយចំណាត់ថ្នាក់ចុងក្រោយនៅតែមិនទាន់សម្រេចនៅឡើយទេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ