គណៈគ្រូពេទ្យកម្ពុជាបើកកិច្ចប្រជុំក្រុមប្រឹក្សាគណៈគ្រូពេទ្យទូទាំងប្រទេស ពាក់កណ្តាលឆ្នាំ២០២៦ ដែលជាវេទិកាសម្រាប់ការពិនិត្យវាយតម្លៃវឌ្ឍនភាពការងាររយៈពេល៦ខែដើមឆ្នាំ ការពិភាក្សាអំពីបញ្ហា និងការកំណត់ទិសដៅអាទិភាពសម្រាប់ការអនុវត្តការងារក្នុងឆមាសទី២ ឆ្នាំ២០២៦ និងប្រឈមនានា ឆ្នាំបន្តបន្ទាប់។
ថ្លែងបើកក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈគ្រូពេទ្យទូទាំងប្រទេស កាលពីព្រឹកថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៦នេះឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា ប្រធានគណៈគ្រូពេទ្យកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ គណៈគ្រូពេទ្យកម្ពុជា បានបន្តអនុវត្តតួនាទី និងភារកិច្ចស្នូលរបស់ ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយផ្តោតលើការពង្រឹងការចុះបញ្ជីកា និងការបន្តអាជ្ញាបណ្ណវិជ្ជា ជីវៈ ការជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការដោះស្រាយបណ្តឹង ប្រកបដោយតម្លាភាព និងយុត្តិធម៌ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល គ្រឹះស្ថានបណ្តុះបណ្តាល សមាគមវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធនានា។
ទន្ទឹមនឹងវឌ្ឍនភាពទាំងនេះ យើងក៏ត្រូវទទួលស្គាល់ដោយភាពស្មោះត្រង់ថា នៅមានបញ្ហាប្រឈមមួយ ចំនួនដែលទាមទារឱ្យយើងខិតខំដោះស្រាយបន្ថែម។ ក្នុងនោះរួមមាន ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនៅ មិនទាន់មានភាពស្មើគ្នា ការគ្រប់គ្រងទិន្នន័យសមាជិក និងប្រព័ន្ធព័ត៌មាននៅមិនទាន់មានភាពទំនើបគ្រប់គ្រាន់ ការចូលរួមក្នុងកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈបន្តនៅមានកម្រិត កង្វះធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ព្រមទាំងការបន្តកើតមាននូវការអនុវត្តវិជ្ជាជីវៈមិនស្របតាមក្រមសីលធម៌ និងបទដ្ឋានវិជ្ជាជីវៈមួយចំនួន។
ក្នុងន័យនេះ ឯកឧត្តមសូមស្នើឱ្យគណៈគ្រូពេទ្យគ្រប់លំដាប់ថ្នាក់ រួមគ្នាដោះស្រាយបញ្ហាទាំងនេះ ដោយពង្រឹង ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស បង្កើនការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល និងជំរុញវប្បធម៌គុណភាព សីលធម៌ និងគណនេយ្យភាពឱ្យកាន់តែរឹងមាំ។
ឯកឧត្តម សាស្ត្រាចារ្យបន្តថា ក្នុងបរិបទដែលប្រព័ន្ធសុខាភិបាលកំពុងវិវត្តយ៉ាងឆាប់រហ័ស និងការរំពឹងទុករបស់ប្រជាពលរដ្ឋកាន់តែ ខ្ពស់ គណៈគ្រូពេទ្យកម្ពុជា ត្រូវបន្តពង្រឹងតួនាទីរបស់ខ្លួនក្នុងនាមជាស្ថាប័នវិជ្ជាជីវៈឯករាជ្យ ដែលមានភារ កិច្ចរៀបចំ គ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីធានាថា គ្រូពេទ្យកម្ពុជាគ្រប់រូបមាន គុណវុឌ្ឍ សមត្ថភាព ក្រមសីលធម៌ និងការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ស្របតាមស្តង់ដារជាតិ និងអន្តរជា តិ។
ជាពិសេស ឯកឧត្តមសូមសង្កត់ធ្ងន់ថា អភិបាលកិច្ចល្អ ត្រូវតែជាមូលដ្ឋានគ្រឹះនៃការ ដឹកនាំ និងការគ្រប់គ្រងគណៈគ្រូពេទ្យកម្ពុជា។ យើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូល រួមមាន៖
នីតិរដ្ឋ (Rule of Law)៖ អនុវត្តច្បាប់ និងបទប្បញ្ញត្តិដោយស្មើភាព និងយុត្តិធម៌។
តម្លាភាព (Transparency)៖ ធានាថាការសម្រេចចិត្ត និងការគ្រប់គ្រងការងារមានភាពបើក ចំហ និងអាចពិនិត្យបាន។
គណនេយ្យភាព (Accountability)៖ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូបត្រូវទទួលខុសត្រូវចំពោះ សកម្មភាព និងលទ្ធផលការងាររបស់ខ្លួន។
សុចរិតភាព និងវិជ្ជាជីវៈ (Integrity and Professionalism)៖ រក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និង ក្រមសីលធម៌វិជ្ជាជីវៈ។
ការចូលរួម និងការឯកភាព (Participation and Consensus)៖ លើកកម្ពស់ការចូលរួមរបស់គ ណៈគ្រូពេទ្យរាជធានី-ខេត្ត និងសមាជិកទាំងអស់។
ប្រសិទ្ធភាព និងប្រសិទ្ធផល (Effectiveness and Efficiency)៖ ប្រើប្រាស់ធនធានឱ្យមាន ប្រសិទ្ធភាព និងផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការរបស់សមាជិក និងសង្គម។
ឯកឧត្ដមសាស្ត្រាចារ្យ ប្រធានគណៈគ្រូពេទ្យកម្ពុជាបានឲ្យដឹងទៀតថា សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ និងទិសដៅបន្តទៅមុខ គណៈគ្រូពេទ្យកម្ពុជា នឹងផ្តោតលើអាទិភាពសំខា ន់ៗចំនួន៧ គឺ៖
១. ពង្រឹងអភិបាលកិច្ចល្អ និងការគ្រប់គ្រងស្ថាប័នឱ្យមានភាពរឹងមាំ តម្លាភាព និងគណនេយ្យភាព។
២. ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាជិក ការចុះបញ្ជីកា និងការ បន្តអាជ្ញាបណ្ណឱ្យកាន់តែមានប្រសិទ្ធភាព។
៣. ពង្រឹងប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ដើម្បីធានាការរៀនសូត្រពេញមួយជីវិត និងលើកកម្ពស់ សមត្ថភាពគ្រូពេទ្យ។
៤. ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវវិជ្ជាជីវៈ ដោយដាក់ប្រយោជន៍អ្នកជំងឺ និង សុវត្ថិភាពអ្នកជំងឺជាស្នូល។
៥. ពង្រឹងសមត្ថភាព និងតួនាទីរបស់គណៈគ្រូពេទ្យរាជធានី-ខេត្ត ឱ្យក្លាយជាយន្តការប្រតិបត្តិដែលមាន ប្រសិទ្ធភាព។
៦. ពង្រឹងកិច្ចសហការជាមួយក្រសួងសុខាភិបាល គ្រឹះស្ថានបណ្តុះបណ្តាល សមាគមវិជ្ជាជីវៈ និងដៃគូ ពាក់ព័ន្ធនានា។
៧. បន្តកសាងគណៈគ្រូពេទ្យកម្ពុជា ឱ្យក្លាយជាស្ថាប័នវិជ្ជាជីវៈដែលមានភាពឯករាជ្យ រឹងមាំ ទំនើប មាន ទំនុកចិត្តពីសាធារណជន និងអាចចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុ ខាភិបាលនៅកម្ពុជា៕
ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈការរួបរួម សាមគ្គីភាព ការប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ និងការ បំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ គណៈគ្រូពេទ្យកម្ពុជា នឹងបន្តអភិវឌ្ឍខ្លួនឱ្យ ក្លាយជាស្ថាប័នគំរូមួយ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធសុខាភិបាលប្រកបដោយគុណ ភាព សុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការរំពឹងទុករបស់ ប្រជាពលរដ្ឋ៕🙏






