ទិវាយោគៈអន្តរជាតិ លើកទី១២ ជាកាពង្រឹងទំនាក់ទំនងប្រជាជន និងប្រជាជន និងវប្បធម៌ រវាងឥណ្ឌា និងកម្ពុជា

ក្រសួងទេសចរណ៍ សហការជាមួយ ស្ថានទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ទិវាយោគៈអន្តរជាតិ លើកទី១២ ក្នុងគោលដៅ ពង្រឹងទំនាក់ទំនងវប្បធម៌ប្រជាជ ននិងប្រជាជន រវាងឥណ្ឌានិងកម្ពុជា។

នៅឆ្នាំ២០២៦នេះ ទិវាយោគៈអន្តរជាតិ លើកទី១២ ដែលរៀបចំដោយ ស្ថានទូតនៃសាធារណរដ្ឋ ឥណ្ឌាប្រចាំកម្ពុជា ក្រោមការគាំទ្រ ពីស្ថាប័នរដ្ឋរបស់កម្ពុជា ចំនួន៣ មានក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបាន ប្រារព្ធធ្វើនៅ រាជធានីខេត្ត ចំនួនពីរ គឺ ក្រុងសៀមរាបធ្វើថ្ងៃទី១៩ និងរាជធានីភ្នំពេញ ធ្វើនៅព្រឹកថ្ងៃទី២១ ខែ មិថនា ឆ្នាំ២០២៦ នៅសួនច្បារតេជោមាស តេជោយ៉ត ។

ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង (Vanlalvawna Bawitlung)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទិវាយោគៈអន្តរជាតិ លើកទី១២នេះ បានប្រារព្ធធ្វើឡើង ក្រោមប្រធានបទ យោគៈដើម្បីអាយុយឿនយូ ដែលជាប្រធានបទដ៏ល្អមួយជាការក្រើនរំលឹកអំពីសារៈសំខាន់នៃការថែទាំសុខភាពប្រកបដោយតុល្យភាពរវាងរាងកាយផ្លូចចិត្ត និងស្មារតីគ្រប់ដំណាក់កាលនៃជីវិត។

ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង បានរំលេចថា នៅជុំវិញពិភពលោកមនុស្សកាន់តែច្រើនឡើងៗកំពុងស្គាល់ថា យោគៈធ្វើសុខភាពទូទៅក៏ដូចជាគុណភាពនៃជីវិតរបស់យើងមានភាពប្រសើរឡើង។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានពន្យល់បន្ថែមទៀតថា ទិវាយោគៈដែលរៀបចំឡើងដោយស្ថានទូឥណ្ឌប្រចាំកម្ពុជានេះ គឺជាសារដាស់តឿនឱ្យប្រជាពរដ្ឋយល់ដឹងអំពីសារៈប្រយោគៈដែលជួយឱ្យសុខភាព ពិសេស ក៏ជាការពង្រឹងទំនាក់ទំនងវប្បធម៌ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរជាមួយគ្នា។

ដោយឡែក ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា យោគៈគឺជាចំណែកមួយដែលជួយឱ្យជីវិតយើងមានលំលឹតាមរយៈខួរក្បាល កាយសម្បទា និងមានសុខភាពល្អ។ យើងមានទាំងអស់នេះនឹងជួយឱ្យយើងរស់នៅប្រកបដោយគុណភាពជីវិត។ សារៈសំខាន់នៃយោគៈដែលបានបន្យល់ទុកមកដោយបុព្វបុរសនិងស្មាដៃមនុស្សជាតិកន្លងមកនេះ គឺបានជួយជំរុញធ្វើឱ្យសង្គម និងកក្តាមនុស្សមានសេដ្ឋកិច្ចជឿនលឿន។

យោគៈមានដើមកំណើតពីប្រទេសឥណ្ឌា តាំងពីសម័យបុរាណកាលមកម្លេះ ហើយវាជាលំហាត់ប្រាណមួយជួយពង្រឹងដល់រាងកាយ ចិត្តរួមគ្នា ក៏ដូចជាការផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិផងដែរ។ ជាច្រើនសត្សវត្សន៍ មកហើយយោគៈបានរីករាលដាលពេញពិភពលោក ហើយបច្ចុប្បន្ននេះយោគៈត្រូវបានហាត់ដោយមនុស្សរាប់លាននាក់ ព្រោះវាជាមាគារ៍ឆ្ពោះទៅរកសុខភាព និងរឹងមាំ ដោយការទទួលស្គាល់នៃអត្ថប្រយោជន៍ទាំងអស់នេះទើបប្រទេសចំនួនចំនួន១៧៧បានគាំទ្រអនុម័តយកថ្ងៃទី២១ ខែ មិថុនា ជាទិវាប្រារព្ធយោគៈអន្តរជាតិនៅអង្គការសហប្រជាជាតិ នៅខែ ធ្នូ ឆ្នាំ២០១៤។

សូមរំលឹកថា ទិវាយោគៈត្រូវបានប្រារព្ធធ្វើឡើងនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៥មកម្លេះ ហើយសារៈប្រយោជន៍នៃការប្រារព្ធនេះ បានជួយបង្កើនការយល់ដឹងទូទាំងប្រទេស ៕