ម៉ិកស៊ិកក្លាយជាប្រទេសដំបូងគេដែលឡើងដល់វគ្គជម្រុះ៣២ក្រុមក្នុងព្រឹត្តិការណ៍ FIFA World Cup ក្រោយពីមិនដែលឈ្នះសោះលើការប្រកួតទាំងក្នុងនិងក្រៅទឹកដីខ្លួនឯង
ក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិកបានឆ្លៀតឱកាសពីកំហុសរបស់អ្នកការពាររបស់កូរ៉េខាងត្បូង ដើម្បីយកឈ្នះគ្រាប់បាល់ ១ទល់០ និងក្លាយជាក្រុមដំបូងគេដែលឡើងដល់វគ្គជម្រុះ៣២ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។ វាគឺជាជ័យជម្នះដ៏សំខាន់មួយសម្រាប់ក្រុមមួយដែលមិនបានចេញពីវគ្គចែកពូលក្នុងឆ្នាំ ២០២២ នោះ ស្រាប់តែឥឡូវនេះពួកគេបានឈ្នះពីរដងនៅលើទឹកដីខ្លួនឯងនៅចំពោះមុខហ្វូងមនុស្សរាប់លាននាក់ដ៏សែនរីករាយបំផុតសម្រាប់ប្រជាជនម៉ិកស៊ិក។ កីឡាករម៉ិកស៊ិកបានអបអរសាទររួមគ្នានៅកណ្តាលទីលាន និងបានគ្រវីដៃទៅកាន់អ្នកគាំទ្រដោយបានស្រែកហ៊ោ និងច្រៀងពីកន្លែងអង្គុយដ៏ចង្អៀតរបស់ពួកគេនៅ Estadio Akron។ កីឡាករ Luis Romo បានស៊ុតបញ្ចូលទីនៅនាទី ទី៥០ បន្ទាប់ពីអ្នកចាំទីកូរ៉េខាងត្បូង Kim Seung-gyu បានប៉ះទង្គិចជាមួយខ្សែការពារ Lee Gi-hyuk ហើយបានទម្លាក់បាល់ចុះក្នុងតំបន់គ្រោះថ្នាក់។ ភ្លាមៗ Romo បានឃើញគ្រាប់បាល់បើកចំហជាឱកាសយ៉ាងងាយស្រួល គេក៏ឆ្លៀតឱកាសស៊ុតបញ្ជូលទីតែម្តង បន្ទាប់ពីបាល់របូតចេញពីខ្សែការពារ ដែលធ្វើឲ្យអ្នកចាំទីកូរ៉េខាងត្បូងសឹងតែបោកខ្លួនទៅហើយនៅមុខសំណាញ់បាល់។ ក្រោយមកក្រុមកូរ៉េខាងត្បូងព្យាយាមតាម ស្ទើរតែតាមស្មើទៅហើយនៅនាទី ទី៨៧ ប៉ុន្តែអ្នកចាំទីម៉ិកស៊ិក Raúl Rangel បានជួយសង្គ្រោះបាល់យ៉ាងអស្ចារ្យបំផុតដែរ។ ទីបំផុតម៉ិកស៊ិកបានឈ្នះក្នុងពូល A ឡើងទៅកក់កៅអី៣២ក្រុមបានសម្រេចដោយមាន៦ពិន្ទុក្នុងការប្រកួតចំនួនពីរលើក ច្រើនជាងកូរ៉េខាងត្បូង៣ពិន្ទុ និងច្រើនជាងសាធារណរដ្ឋឆែក និងអាហ្វ្រិកខាងត្បូង៥ពិន្ទុ ដែលស្មើ ១-១ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះនៅទីក្រុងអាត្លង់តា។ ក្រុមកំពូលទាំង២នៃពូលនីមួយៗនឹងឡើងទៅកាន់វគ្គចែកពូល រួមជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុតចំនួន៨ទៀត។ ការប្រកួតវគ្គ៣២ក្រុមចុងក្រោយបាននឹងប្រកួតគ្នា ប៉ះគ្នាជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ World Cup បន្ទាប់ពីការប្រកួតត្រូវបានពង្រីកដល់ ៤៨ក្រុម។ ម៉ិកស៊ិកបានបើកទំព័រជ័យជម្នះដំបូងរបស់ខ្លួន ២-០ លើអាហ្វ្រិកខាងត្បូង ខណៈដែលកូរ៉េខាងត្បូងបានវាយបកដើម្បីយកជ័យជម្នះ ២-១ លើប្រទេសឆែកដែរ។ ម៉ិកស៊ិកនឹងបិទការប្រកួតពូលនៅថ្ងៃពុធនេះ ប្រឆាំងជាមួយក្រុមសាធារណរដ្ឋឆែកនៅទីក្រុងម៉ិកស៊ិកូ ខណៈដែលកូរ៉េខាងត្បូងត្រូវប្រកួតជាមួយអាហ្វ្រិកខាងត្បូងនៅទីក្រុងម៉ុងតេរី។ សូមបញ្ជាក់ថាម៉ិកស៊ិកមិនដែលឈ្នះការប្រកួត World Cup នៅលើទឹកដីខ្លួនឯង និង សូម្បីនៅខាងក្រៅទឹកដីខ្លួនឯងនោះទេ។ មុនឆ្នាំ ២០២៦ ការប្រកួត World Cup ទាំង៩របស់ខ្លួននៅក្នុងផ្ទះ ក្តីដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះអំឡុងឆ្នាំ ១៩៧០ និង ១៩៨៦ ត្រូវលេងនៅ Estadio Azteca ដោយឈ្នះ៥ដង និងស្មើបីដង ហើយនៅពេលដែលលេងនៅទីក្រុង Toluca ក្នុងឆ្នាំ ១៩៧០បានចាញ់អ៊ីតាលី ៤-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ៕
សម្រួលអត្ថបទ៖ សុផារិន្ទ





