ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានធ្វើឱ្យអ្នកគាំទ្រភ័យបុកពោះនៅតង់ទី១ ប៉ុន្តែទទួលបានការកោតសរសើរខ្លាំងនូវបច្ចេកទេសលេងដ៏ល្អនៅតង់ទី២ រហូតឈកឈ្នះក្រុមសាធារណរដ្ឋឆេកលទ្ធផល ២-១

អ្នកគាំទ្រកូរ៉េខាងត្បូងបានអបអរសាទរនូវគ្រាប់បាល់របស់ខ្លួននាយប់ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅម៉ិកស៊ិក)បន្ទាប់ពីក្រុមជម្រើសជាតិកូរ៉េបានវាយបកយកឈ្នះសាធារណរដ្ឋឆេក ២ទល់នឹង១ ក្នុងព្រឹត្តិការណ៍ប្រកួតបើកឆាក FIFA World Cup ឆ្នាំ ២០២៦ នៅទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក។ កូរ៉េខាងត្បូងបានវាយបកវិញនៅតង់ទីពីរ បន្ទាប់ពីរបូតគ្រាប់បាល់ទី១ និងទទួលបានជ័យជម្នះមិនធ្លាប់មានពីការប្រកួត World Cup ជាលើកដំបូងរបស់ខ្លួនដែរចាប់តាំងពីឆ្នាំ ២០១០ មក។ អ្នកគាំទ្របានស្រែកសរសើរទាំងលទ្ធផល និងបច្ចេកទេសលេងបាល់របស់កីឡាករ ដែលធ្វើឲ្យបរិយាកាសរបស់អ្នកទស្សនាក្នុងស្រុកកាន់តែរន្ធើននិងអស្ចារ្យមិនធ្លាប់មាន។ “វាពិតជាការប្រកួតដ៏អស្ចារ្យខ្លាំងណាស់” សម្រាប់អ្នកគាំទ្រកូរ៉េខាងត្បូង នេះគឺជាសំដីរបស់នាង Hannah Kang មកពីទីក្រុងញូវយ៉ក។ “ខ្ញុំមានភាពតានតឹងបន្តិចនៅតង់ទីមួយ ដែលវាមិនមែនជារឿងល្អនោះទេ ប៉ុន្តែយើងបានផ្លាស់ប្តូរស្ថានភាព ហើយខ្ញុំគិតថាការគាំទ្រពីហ្វូងមនុស្សជាអ្នកគាំទ្រនៅប្រទេសម៉ិកស៊ិកគឺកាន់តែអស្ចារ្យថែមទៀត”។ កូរ៉េខាងត្បូងបានចាញ់នៅនាទី ទី ៥៩ នៅពេលដែលប្រធានក្រុមសាធារណរដ្ឋឆេក Ladislav Krejci រកបានគ្រាប់បាល់ពីការតែតបាល់បញ្ជូលទី។ ក្រុមជម្រើសជាតិតំបន់អាស៊ីមួយ បានឆ្លើយតបនៅ៨នាទីក្រោយមកតាមរយៈកីឡាករ Hwang In-beom មុនពេលដែលកីឡាករ Oh Hyeon-gyu រកបានគ្រាប់បាល់ជ័យជម្នះទី២នៅនាទី ទី៨០។ នៅខាងក្រៅពហុកីឡដ្ឋានវិញ អ្នកគាំទ្របានបន្តស្រែកហ៊ោអបអរសាទរយ៉ាងខ្លាំងនៅជុំវិញទីលាន បន្ទាប់ពីសំឡេងកញ្ចែបញ្ចប់ការប្រកួតជាង៩០នាទីរួចមក។ លោក Diego Preciado ជាអ្នករស់នៅទីក្រុង Guadalajara ប្រទេសម៉ិកស៊ិកបាននិយាយថា លោកសង្ឃឹមថាក្រុមម៉ិកស៊ិកនឹងយកឈ្នះក្រុមឆែក ហើយក្រុមទាំងពីរជួបគ្នានាពេលខាងមុខ។ អ្នកគាំទ្រកូរ៉េខាងត្បូងម្នាក់ទៀតដែលមានឈ្មោះថា Suzy Lee មកពីរដ្ឋតិចសាស់ បានពិពណ៌នាអំពីការប្រកួតនេះថាមានទាំងភាពតានតឹង និងរីករាយថា “ដំបូងវាពិតជាតានតឹងខ្លាំងណាស់ ប៉ុន្តែវាក៏ជាទិដ្ឋភាពដ៏សប្បាយខ្លាំងណាស់ដែរ ក្រុមជម្រើសជាតិកូរ៉េយើងវាពិតជាអស្ចារ្យណាស់។ កូរ៉េមានបច្ចេកទេសលេងច្រើនជាង ហើយយើងពិតជាអាចរក្សាជ័យជម្នះបាន រហូតដល់នាទីបញ្ចប់ការប្រកួត។ ជាក់ស្តែងគេមើលឃើញថាកូរ៉េខាងត្បូងបានគ្រប់គ្រង និងបានកាន់កាប់បាល់ភាគច្រើន និងបង្កើតឱកាសច្រើនជាងក្រុមជម្រើសជាតិសាធារណរដ្ឋឆែក អំឡុងពេលប្រកួត ដោយបានរក្សាជ័យជម្នះជាបន្តបន្ទាប់ប្រឆាំងនឹងគូប្រជែងនៅអឺរ៉ុបក្នុងព្រឹត្តិការណ៍ World Cup ថ្មីៗនេះ។ លទ្ធផលនេះបានធ្វើឱ្យក្រុមនេះស្ថិតក្នុងទីតាំងដ៏រឹងមាំមួយនៅដើមការប្រកួតពូល A ក្នុងការប្រកួតដែលមានក្រុមចំនួន ៤៨ ប្រទេសដែរ៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ