ឯកឧត្តមបណ្ឌិត ចាយ បូរិន បានអនុញាតឱ្យ នាយកគ្រប់គ្រងសេវាធនាគារសាធារណៈ វីង (ខេមបូឌា) ម.ក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ
(រាជធានីភ្នំពេញ) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បាមអនុញាតឱ្យលោក សោម ធីសែន នាយកគ្រប់គ្រងសេវាធនាគារសាធារណៈ វីង (ខេមបូឌា) ម.ក និងសហការី អញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាទីស្តីការក្រសួង។
លោក សោម ធីសែន នាយកគ្រប់គ្រងសេវាធនាគារសាធារណៈ បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីគោលបំណងសំខាន់ៗរួមមាន៖
១.ជម្រាបជូនអំពីវឌ្ឍនភាពនៃការវិវឌ្ឍន៍ខ្លួនរបស់ធនាគារវីង រយៈពេល១៧ឆ្នាំនៃសេវាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ដោយវិវឌ្ឍខ្លួនពីក្រុមហ៊ុន សេវាផ្ទេរប្រាក់តាមទូរសព្ទដំបូងគេនៅក្នុងប្រទេស ទៅជាធនាគារពាណិជ្ជ របស់កូនខ្មែរ ១០០%។
២.អនុញ្ញតស្នើសុំកិច្ចសហប្រតិបត្តិការនិងការគាំទ្រ របស់ក្រសួងធម្មការនិងសាសនា និងធនាគារវីង។
៣.ស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ជួយសម្របសម្រួលកម្មវិធីផ្សេងៗ ពិសេសធនាគារមានកម្មវិធីផ្តល់ជូនអត្ថប្រយោជន៍ច្រើនចំពោះមន្រ្តីរាជការក្រសួង សាស្ត្រាចារ្យ និស្សិត ពុទ្ធិកសកលវិទ្យាល័យ និងព្រះសង្ឃ តាមរយៈក្រសួងធម្មការនិងសាសនា នៅក្នុងការបើកគណនីធនាគារ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើទឹកចិត្តដល់ប្រជាពលរដ្ឋរបស់ខ្មែរ គាំទ្រដល់សេវាកម្មធនាគារ ដែលជាធនាគារពាណិជ្ជ របស់កូនខ្មែរ ១០០% បានកោតសរសើរចំពោះការរីកចម្រើននៃវិស័យធនាគារ ដែកបានចូលរួមចំណែកពង្រឹងវិស័យហិរញ្ញវត្ថុ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែផ្តល់ឱកាសដល់វិនិយោគិន ក្នុងការវិនិយោគនៅកម្ពុជាកាន់តែមានភាពងាយស្រួល។
ក្នុងនោះ ចំពោះការងារដែលខាងធនាគារបានស្នើសុំ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យមន្រ្តីជំនាញក្រសួងសិក្សាស្វែងយល់ឲ្យបានច្បាស់ជាមួយសិនជាមួយធនាគារ ដើម្បីនាំមកផ្តល់ជូនមន្រ្តីរាជការក្រសួង និងព្រះសង្ឃ នៅអត្ថប្រយោជន៍ខ្ពស់ពីសេវាកម្មធនាគារ៕





