ក្រុមហ៊ុន Metfone ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ មិត្តហ្វូន អិចប្រេស ដឹករហ័សដោយទំនុកចិត្ត។ #Metfone_X_Viettel

ដើម្បីបម្រើ និងផ្ដល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា ក្រុមហ៊ុន Metfone ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ មិត្តហ្វូន អិចប្រេស (Metfone Express) ដឹករហ័សដោយទំនុកចិត្ត ដែលប្រារព្ធធ្វើនៅ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសន្និបាតជ្រោយចង្វារ OCIC ក្រោមអធិបតីភាព ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំង ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ កៅ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនិងជា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម។

មិត្តហ្វូន អិចប្រេស គឺជាសេវាកម្មភស្តុភារកម្ម (Logistics) ថ្មីបំផុតរបស់ខ្លួន ដែលឆ្លុះបញ្ចាំងពីការបោះជំហានដ៏ច្បាស់លាស់ និងជាសមិទ្ធផលដ៏ សំខាន់មួយ ក្នុងយុទ្ធសាស្រ្តពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ក្រុមហ៊ុន ព្រមទាំងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

នៅក្នុងពិធីសម្ពោធនេះ ក៏មានដាក់បង្ហាញ អំពីប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏សម្បូរបែប និង ទូលំទូលាយរបស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងនោះមានដំណោះស្រាយ បច្ចេកវិទ្យាលេចធ្លោសំខាន់ៗដូចជា៖ បច្ចេកវិទ្យា 5G ការរួមបញ្ចូលប្រព័ន្ធ រ៉ូបូត(Robotic Integration) ទៅក្នុងប្រព័ន្ធដឹកជញ្ជូនរបស់ មិត្តហ្វូន អិចប្រេសដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យឯករាជ្យ (Off-Grid Solar Energy) ព្រមទាំងសេវាកម្មកម្សាន្តហ្គេម TV360 និង eMoney។

ទន្ទឹមនឹងទីផ្សារភស្តុភារកម្មនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការលើការលើកកម្ពស់នៃគុណភាពសេវាកម្ម ប្រសិទ្ធភាពប្រតិបត្តិ ការ និងការអនុវត្តបច្ចេកវិទ្យាឌីជីថល នៅតែជាកត្តាសំខាន់ចាំបាច់។ ក្នុង បរិបទនៃការរីកចម្រើនយ៉ាងគំហកនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងអតិថិជន និងម្ចាស់អាជីវកម្ម តែងតែស្វែងរកសេវាកម្មដឹកជញ្ជូនដ៏ ទំនើប មានតម្លាភាព ល្បឿនលឿន និងសេវាកម្មពីដើមទីរហូតដល់ ចុងបញ្ចប់ ដែលឱកាសទីផ្សារដ៏មានសក្តានុពលនេះហើយ ដែលបាន ជំរុញឱ្យ មិត្តហ្វូន បោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ដើម្បីបន្តធ្វើទំនើបកម្មវិស័យដឹកជញ្ជូន និងរួមចំណែកកសាងប្រព័ន្ធ អេកូឡូស៊ីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែរឹងមាំ។

សូមបញ្ជាក់ថា មិត្តហ្វូន អិចប្រេស ត្រូវបានបង្កើតឡើងជាផ្លូវការ បែបជាទម្រង់ភស្តុភារ កម្មរួមបញ្ចូលគ្នាពីចំណុចផ្តើមដល់ចំណុចចុងក្រោយ (End-to-end logistics platform)។ នៅក្នុងដំណាក់កាលដំបូង សេវាកម្មនេះ នឹង ប្រតិបត្តិការប្រមាណ ១,០០០ ទីតាំង ដោយធ្វើការរួមបញ្ចូលគ្នានូវរាល់ ចាប់តាំងពីការ ដំណោះស្រាយទូទាំងដំណើរការដឹកជញ្ជូនទាំងមូល ទទួលការបញ្ជាទិញ ការបែងចែកទំនិញ ការដឹកជញ្ជូន រហូតដល់ការ ដឹកជញ្ជូនដល់ដៃអ្នកទទួលចុងក្រោយ។ ប្រព័ន្ធនេះផ្តល់នូវការតាមដាន ស្ថានភាពទំនិញតាមពេលវេលាជាក់ស្តែង ២៤ម៉ោង/៧ថ្ងៃ ដែលអាច គាំទ្រលើការគ្រប់គ្រងនៃប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ជួយសម្រួល ដល់ការស្វែងរកផ្លូវដឹកជញ្ជូនដ៏ល្អបំផុត និងពង្រឹងការភ្ជាប់ទំនាក់ទំនង រវាងអ្នកផ្ញើ និងអ្នកទទួលឱ្យកាន់តែមានភាពងាយស្រួល។

ចំណុចខ្លាំងលើសគេនៃសេវាកម្មនេះ គឺមិត្តហ្វូន មានហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា រួមបញ្ចូលជាមួយបទពិសោធដ៏ ជំនាញផ្នែកភស្តុភារកម្ម និងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា ដែលត្រូវបាន អភិវឌ្ឍឡើងដោយក្រុមហ៊ុន Viettel Group នៅក្នុងប្រទេស វៀតណាម។ ការផ្សារភ្ជាប់វាងវិស័យទូរគមនាគមន៍ ទិន្នន័យ ទម្រង់បែប ឌីជីថល និងដំណោះស្រាយគ្រប់គ្រងវៃឆ្លាតនេះ នឹងរួមចំណែកយ៉ាង សំខាន់ ក្នុងការជំរុញវិស័យភស្តុភារកម្មនៅកម្ពុជា ឱ្យឈានទៅរក ទំនើបកម្មឈានមុខគេក្នុងពេលឆាប់ៗខាងមុខនេះ។