ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល

នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស មន្រ្តីរាជការ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្រ្តីក្រមការជំនាន់ទី១២ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ និងកម្មសិក្សាការីមន្រ្តីមធ្យម ឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល ដែលកំពុងមានវត្តមានផ្ទាល់ក្នុងអង្គកម្មវិធី និងតាមប្រព័ន្ធអនឡាញ សរុបចំនួនប្រមាណ ៨០០អង្គ/នាក់។

តាមរយៈបទបាឋកថានាថ្ងៃនេះ សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹង ការចែករំលែកបទពិសោធពាក់ព័ន្ធ ចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តន៍ លើការដឹកនាំនិងគ្រប់គ្រងលើ វិស័យសាធារណៈ ការលើកកម្ពស់ឧត្តមភាពមន្រ្តី គុណធម៌ ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារផ្នែកគោលនយោបាយ ការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការងារអភិវឌ្ឍគោលនយោបាយសាធារណៈ នៅក្នុងក្របខ័ណ្ឌរបស់រាជរដ្ឋាភិបាលនៅក្នុងក្រសួង ស្ថាប័ន៕