មន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Laser Magneto CyberHo 150W ប្រើបច្ចេកវិទ្យាឡាស៊ែរ Holmium ជំនាន់ថ្មីបំផុត សម្រាប់ការព្យាបាល ក្នុងផ្នែកតម្រង់នោម (Urology)។

ថ្លែងនៅក្នុងពីធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Laser Magneto CyberHo 150W

កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦

មុននេះ ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានគូសបញ្ជាក់ថាម៉ាស៊ីន Laser Magneto CyberHo 150W ដែលម៉ាស៊ីននេះគឺជាបច្ចេកវិទ្យាឡាស៊ែរ Holmium ជំនាន់ថ្មីបំផុត សម្រាប់ការព្យាបាល ក្នុងផ្នែកតម្រង់នោម (Urology)។ Magneto ជាម៉ូដែល ដែលរួមបញ្ចូលគ្នា នូវចំណុចខ្លាំង របស់បច្ចេកវិទ្យា ២ គឺ Holmium Laser ជាមួយនឹង Thulium Fiber Laser (TFL) ដែលធ្វើឱ្យម៉ាស៊ីននេះ មានសមត្ថភាពខ្ពស់ ទាំងការបំបែកក្រួសរឹងខ្លាំងបែប (Fragmentation) រឺបំបែកក្រួសឱ្យទៅជាម៉ត់ដូចម្សៅ (Dusting Function) ហើយការព្យាបាលជំងឺក្រពេញប្រូស្តាត(BPH) ក៏បានកាន់តែលឿន ហើយមានប្រសិទ្ធិភាពខ្ពស់។

ចំណុចពិសេសរបស់ Cyber Ho Magneto 150W៖

• ថាមពល Laser ខ្ពស់ 150W ជួយបំបែកក្រួសបានលឿន និងមានប្រសិទ្ធភាពខ្ពស់

• Dusting Performance កាន់តែល្អ បំបែកក្រួសឱ្យទៅជាម៉ត់បានងាយ

• មានមុខនាទីសំរាប់ ទប់ក្រួសកុំឱ្យរត់ក្នុងពេលព្យាបាល

• ប្រសិទ្ធភាពខ្ពស់ក្នុងការកាត់ និងឃាត់ឈាម សម្រាប់ HoLEP ព្យាបាលជំងឺក្រពេញប្រូស្តាត(BPH)

• Pulse Stability និង Energy Control កាន់តែមានស្ថេរភាព

ការប្រើប្រាស់ Cyber Ho Magneto 150W ៖

• ព្យាបាលជំងឺក្រពេញប្រូស្តាត(BPH): HoLEP Laser Surgery និង Coagulation

• បំបែកក្រួសក្នុងប្រព័ន្ធទឹកនោម (Lithotripsy): Dusting និង Fragmentation

• Soft Tissue: Precise Cutting, Ablation, Resection និង Coagulation

អត្ថប្រយោជន៍សំខាន់ៗ៖

• អាចបំបែកក្រួសគ្រប់ទំហំ ទាំងក្រួសប្រភេទកំហាប់រឹងខ្លាំង

• ប្រើបានច្រើនមុខងារក្នុងម៉ាស៊ីនតែមួយ (All-in-One Platform)

• ជួយកាត់បន្ថយការហូរឈាម និងពេលវះកាត់

• បង្កើនប្រសិទ្ធភាព និងភាពជោគជ័យក្នុងការព្យាបាល

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីសាស្ត្រាចារ្យជានាយករងមន្ទីរពេទ្យព្រះអង្គឌួងដែរផង៕