ក្លឹបធរណីវិទ្យាកម្ពុជារៀបចំ និងបើកទទួលចុះឈ្មោះចូលរួមប្រឡង កម្មវិធីប្រកួតប្រជែងផែនដីវិទ្យា (ESC) លើកទី៦ ឆ្នាំ២០២៦

ក្លឹបធរណីវិទ្យាកម្ពុជា ជាក្លឹបមិនស្វែងរកប្រាក់ចំណេញ ដែលដំណើរការដោយលោកគ្រូអ្នកគ្រូឯកទេសផែនដីវិទ្យា និងសិស្សនិស្សិត។ ក្លឹបត្រូវបានបង្កើតឡើងក្នុងចក្ខុវិស័យយ៉ាងច្បាស់លាស់ ក្នុងការអភិវឌ្ឍសមត្ថភាពអ្នកសិក្សាឱ្យស្របតាមបរិបថនៃសតវត្សរ៍ថ្មី តាមរយៈបេសកកម្មចម្បងៗចំនួនបី គឺ៖ ការចុះស្រាវជ្រាវចងក្រងឯកសារធរណីវិទ្យានៅក្នុងប្រទេស ការរៀបចំកម្មវិធីប្រកួតប្រជែងកម្រិតស្តង់ដាដើម្បីពង្រឹងបំណិនសតវត្សរ៍ទី២១ ដល់យុវជន ព្រមទាំងការបង្កើតកម្មវិធីសហគមន៍ដើម្បីជំរុញវប្បធម៌នៃការចែករំលែក។ ឈរលើស្មារតីនេះ ក្លឹបតែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល៖ «ការចង់ចេះចង់ដឹង ការរុករក និងនវានុវត្តន៍»
ដើម្បីបន្តបេសកកម្មនេះ កម្មវិធីប្រកួតប្រជែងផែនដីវិទ្យា (ESC) លើកទី៦ ត្រូវបានរៀបចំឡើងសម្រាប់សិស្សានុសិស្សកម្រិត ថ្នាក់ទី៧ ដល់ថ្នាក់ទី១២ អាចចូលរួមសិក្សា និងបង្ហាញសមត្ថភាព។
លក្ខណៈពិសេសនៃកម្មវិធី ESC៖
– ការរៀនសូត្រប្រចាំថ្ងៃ៖ បេក្ខជននឹងទទួលបានវីដេអូមេរៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងវីដេអូស្តង់ដារបស់លោកគ្រូអ្នកគ្រូឯកទេស ព្រមទាំងសំណួរចម្លើយពហុជ្រើសរើស (Quiz) សម្រាប់វាស់ស្ទង់សមត្ថភាពជារៀងរាល់ថ្ងៃ។
– វិញ្ញាសាស្តង់ដា៖ វិញ្ញាសាប្រឡងត្រូវបានតាក់តែងឡើងយ៉ាងសម្រិតសម្រាំងដោយលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តឯកទេសផែនដី និងបរិស្ថាន រួមជាមួយប្រភពវិញ្ញាសាបន្ថែមពីបរទេស។
– កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១:៥៩ នាទីយប់។
– តំណភ្ជាប់សម្រាប់ចុះឈ្មោះ៖ https://forms.gle/aaezTqGXGNV4tyAG6
– សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
Facebook Page: Geology Club, Cambodia
Telegram: 0972770277 (https://t.me/GCCambodia)