សិស្សានុសិស្ស សាលាបឋមសិក្សាជ័យឧត្តម ក្នុងខេត្តកណ្ដាល បានទទួលអំណោយជាសម្ភារៈសិក្សាថ្មី ពីក្រុមហ៊ុន ឆាយណារ៉េលវេអឹបេនខនស្ត្រាក់សិនគ្រុបសាខាអាស៊ីអាគ្នេយ៍

លោក ចាង ជីន លេខាធិការ និងជាតំណាងក្រុមហ៊ុនឆាយណារ៉េលវេអឹបេនខនស្ត្រាក់សិនគ្រុបសាខាអាស៊ីអាគ្នេយ៍ បានរៀបចំពិធីចែកអំណោយដល់សាលាបឋមសិក្សាជ័យឧត្តម ក្នុងខេត្តកណ្ដាល ប្រទេសកម្ពុជា ដើម្បីអនុវត្តកម្មវិធីស្ម័គ្រចិត្តជួយការសិក្សា “ស្ទឹងតូចនៃក្តីស្រឡាញ់” ដោយប្រមូលផ្តុំក្តីស្រឡាញ់តូចៗឱ្យក្លាយជាកម្លាំងកក់ក្តៅ ផ្តល់ជំនួយជាក់ស្តែង និងក្តីសង្ឃឹមដ៏ល្អប្រសើរ ដល់សិស្សានុសិស្សក្នុងតំបន់ និងបង្ហាញរូបភាពវិជ្ជមាននៃសកម្មភាពសប្បុរសធម៌ទៅក្រៅប្រទេស តាមរយៈសកម្មភាពជាក់ស្តែង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ មុនទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៦។ ក្នុងកម្មវិធីនេះ ក្រុមហ៊ុនបានរៀបចំសម្ភារៈជំនួយការសិក្សាជាច្រើនដែលមានប្រយោជន៍ និងសម្បូរបែប រួមមាន កាបូបសិស្ស ឈុតសម្ភារៈសិក្សា សៀវភៅកត់ត្រា ឧបករណ៍គំនូរ និងសម្ភារៈសិក្សាផ្សេងៗ ដើម្បីបំពេញតម្រូវការសិក្សាប្រចាំថ្ងៃរបស់កុមារ។

​​លោក ចាង ជីន បានបន្តថា អស់យៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនឆាយណារ៉េលវេអឹបេនខនស្ត្រាក់សិនគ្រុបសាខាអាស៊ីអាគ្នេយ៍ បានចាក់ឫសយ៉ាងរឹងមាំក្នុងទីផ្សារសំណង់នៅកម្ពុជា ខណៈពេលជំរុញគម្រោងសំណង់ក្នុងស្តង់ដារខ្ពស់ និងគុណភាពខ្ពស់ ជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្រុមហ៊ុនក៏តែងតែប្រកាន់ខ្ជាប់នូវបេសកកម្ម និងទំនួលខុសត្រូ វរបស់សហគ្រាសរដ្ឋកណ្ដាល ដោយចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន បំពេញទំនួលខុសត្រូវសង្គមនៅក្រៅប្រទេស និងបន្តអនុវត្តសកម្មភាពស្ម័គ្រចិត្តជាច្រើន ដូចជា កម្មវិធីជួយការសិក្សា និងសកម្មភាពសម្អាតសាធារណៈជាដើម។

នាពេលខាងមុខ ក្រុមហ៊ុនឆាយណារ៉េលវេអឹបេនខនស្ត្រាក់សិនគ្រុបសាខាអាស៊ីអាគ្នេយ៍នឹងបន្តពង្រឹងសកម្មភាពសប្បុរសធម៌ក្រៅប្រទេស បន្តលើកកម្ពស់ម៉ាកសកម្មភាពសប្បុរសធម៌ “ស្ទឹងតូចនៃក្តីស្រឡាញ់” និងអនុវត្តសកម្មភាពសប្បុរសធម៌ក្នុងតំបន់ជាប្រចាំ។ ដោយប្រមូលផ្តុំក្តីស្រឡាញ់តូចៗឱ្យក្លាយជាក្តីស្រឡាញ់ដ៏ធំធេង និងដោយទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងការផ្លាស់ប្តូរជីវភាពរវាងប្រជាជនចិន និងកម្ពុជា ក្រុមហ៊ុននឹងបន្តបញ្ជូនភាពកក់ក្តៅរបស់ប្រទេសចិន និងបង្ហាញទំនួលខុសត្រូវរបស់សហគ្រាសរដ្ឋកណ្ដាល ក្នុងដំណើរការពង្រីកទីផ្សារក្រៅប្រទេស និងរួមគ្នាសាងសង់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។

ចំណែកលោក ​ តាំង វុទ្ធី នាយកសាលាបឋមសិក្សាជ័យឧត្តម មានសេចក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុនឆាយណារ៉េលវេអឹបេនខនស្ត្រាក់សិនគ្រុប សាខាអាស៊ីអាគ្នេយ៍ ព្រមទាំង អ្នកស្ម័គ្រចិត្តទាំងអស់ ដែលមានចិត្តសប្ុរសធម៌ដែលបាននាំយក និងចែកជូននូវសម្ភារៈសិក្សាថ្មីៗទាំងនេះដល់សិស្សានុសិស្សគ្រប់ៗគ្នា ជាមួយនិងស្នាមញញមដ៏ស្រស់ស្អាត

សូមបញ្ជាក់ថា សាលាបឋមសិក្សាជ័យឧត្តម មានទីតាំងស្ថិតនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងនោះមានគ្រូក្របខ័ណ្ឌចំនួន៦នាក់ ស្រី៣នាក់ ព្រមទាំងគ្រូជាប់កិច្ចសន្យាចំនួន៩នាក់ ស្រី៧នាក់ មានបន្ទប់សិក្សាសរុបចំនួន១៣ បន្ទប់ និងមានសិស្សសរុបចំនួន៥២០​ ស្រី២៥៥នាក់